Jung Yoo Ahn ទំនង​ជា​ត្រូវ​ដក​ចេញ​ពី​ខ្សែ​ភាពយន្ត​ថ្មី​របស់ tvN ក្រោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​បៀតបៀន​ផ្លូវភេទ

(កូរ៉េ)៖ តារាសម្តែងវ័យ ១៩ឆ្នាំ Jung Yoo Ahn កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីបៀតបៀនផ្លូវភេទ។ យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ Jung Yoo Ahn កំពុងផឹកស៊ីជាមួយមិត្តភក្តិ ហើយមានស្ត្រីម្នាក់រាយការណ៍មកប៉ូលីសដោយអះអាងថា តារាប្រុសរូបនេះស្រវឹង និងមានបំណងចង់ប៉ះពាល់រូបនាង។ ភ្នាក់ងាររបស់ Jung Yoo Ahn បានប្រាប់សារព័ត៌មាន Newsen ថា «ពេលនេះ Jung Yoo Ahn បានទទួលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទ។ រូបគេបានសហការជាមួយប៉ូលីស ខណៈពេលកំពុងមានការស៊ើបអង្កេត ហើយយើងរង់ចាំលទ្ធផល»

ចំពោះការដកខ្លួនចេញពីការសម្តែងរឿងថ្មីរបស់ tvN “The Psychometric Guy” ឬយ៉ាងណានោះ? ភ្នាក់ងារបានឲ្យដឹងថា ពួកគេកំពុងពិភាក្សារឿងនេះជាមួយក្រុមផលិតកម្មរឿង។ ទោះជាការចោទប្រកាន់នេះពិតឬយ៉ាងណា? យើងមិនអាចធ្វើឲ្យខូចខាតដល់ក្រុមហ៊ុនផលិតរឿងបានទេ។

គួរបញ្ជាក់ថា Jung Yoo Ahn សម្តែងលើកដំបូងតាមរយៈរឿង “Come and Hug Me” របស់ទូរទស្សន៍ MBC ហើយនៅឆ្នាំ២០១៨ លោកក៏បាន សម្តែងរឿង “Along with the Gods 2: The Last 49 Days” ផងដែរ៕

You might also like More from author