យូ ឌីស្កូ មាន​មុខមាត់​ស្រស់​ថ្លា​ឡើងវិញ ក្រោយ​ពេល​វះកាត់ ប្ដូរ​ក្រលៀន​បាន​ជោគជ័យ នៅឥណ្ឌា!

(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាបានជ្រាបច្បាស់រួចមកហើយ ថាកាលពីមួយរយៈកន្លងទៅ តារាចម្រៀងនិងជាតារាសម្ដែង លោក យូ ឌីស្កូ បានដេក សម្រាកព្យាបាលអស់រយៈពេលជាច្រើនខែ នៅប្រទេសកម្ពុជា ប៉ុន្តែមិនជាសះស្បើយ ក្រោយមកក៏សម្រេចចិត្ត បញ្ចូនព្យាបាលបន្ត នៅប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាល វះកាត់ប្ដូរក្រលៀនថ្មី រហូតទទួលបានជោគជ័យ។

យ៉ាងណាមិញ ពេលនេះ លោក យូ ឌីស្កូ ហាក់មានទឹកមុខ ស្រស់ថ្លា និងមានសាច់ឈាមទ្រលុកទ្រលន់ ឡើងវិញ ដោយលោកបានបង្ហោះរូបភាព របស់ខ្លួន នៅក្នុងបណ្ដាញសង្គមសារជាថ្មី ដោយក្នុងនោះ គេសង្កេតឃើញ ទឹកមុខ របស់លោក នៅពេលនេះ ប្រែជាមានសាច់មានឈាម និងស្រស់ថ្លាឡើងវិញ ល្អប្រសើរ និងប្រែប្រួល ទៅជាស្រស់សង្ហា ជាងមុនឆ្ងាយណាស់ ខណៈដែលកន្លងទៅលោក យូ ឌីស្កូ មានរាំងកាយស្គមស្គាំង ពេលដែលជំងឺកំពុងតែវាយលុករូបលោក។

ជាមួយគ្នានេះផងដែរ ក្រោយពេលឃើញសភាព ក៏ដូចជារូបរាងរបស់លោក យូ ឌីស្កូ ប្រែប្រួល ទៅជាស្រស់ថ្លាបែបនេះ ធ្វើអោយមហាជនជាច្រើន និងអ្នកគាំទ្រ សម្ដែងអារម្មណ៍ សប្បាយរីករាយ និងអបអរសាទរ ដល់តារាប្រុសរូបនេះ ដែលឆ្លងផុតគ្រោះថ្នាក់ដ៏ធំមួយនេះ ហើយក៏សង្ឃឹមថាលោក និងអាចវិញចូលសិល្បៈសារ ជាថ្មីម្ដងទៀតផងដែរ៕

You might also like More from author