បទថ្មី «មិនដួល» ពី​ក្រុម​ក្មេងខ្មែរ កំពុង​​រញ្ជួយខ្លាំង ​ព្រោះ​​បង្កប់​អត្ថន័យ លើក​​ទឹកចិត្ត​​អ្នក​ដែល​កំពុង​ធ្លាក់ចូល ក្នុង​ជំងឺ​បាក់​ទឹកចិត្ត (Depression)

(ភ្នំពេញ)៖ ជាការពិត ថ្មីៗនេះជំងឺបាក់ទឹកចិត្ត ឬ (Depression) កំពុងក្លាយជាប្រធានបទក្តៅមួយ ក្នុងបណ្តាញសង្គម ខណៈយុវវ័យមួយចំនួន មានរឿងរ៉ាវពិបាកចិត្តបន្តិចបន្តួច ក៏ខ្លាចថា ខ្លួនមានជំងឺបាក់ទឹកចិត្ត ព្រោះគិតថាគ្មានអ្នកស្រឡាញ់ គ្មានអ្នកបារម្ភ រហូតសម្លាប់ខ្លួនឯងក៏មាន។ តែយ៉ាងណា សកម្មភាព ឬការគិតបែបនេះ គឺខុសទាំងស្រុង ព្រោះមនុស្សម្នាក់តែងតែជួបបញ្ហា ក្នុងជីវិតរស់នៅប្រចាំថ្ងៃ អ្វីដែលសំខាន់ គឺត្រូវចេះដើរចេញពីបញ្ហាទាំងនោះ ដោយការដោះស្រាយ ប្រកបដោយបញ្ញា និងផ្តល់កម្លាំងចិត្ត លើកទឹកចិត្តខ្លួនឯងជានិច្ច។ ហេតុនេះហើយ ដើម្បីចូលរួមលើកទឹកចិត្ត បុគ្គលដែលកំពុងអស់សង្ឃឹម ក្រុមក្មេងខ្មែរ បានផលិតច្រៀងមួយបទ មានចំណងជើងថា «មិនដួល» ជាស្នាដៃថ្មីមួយទៀត សម្រាប់អ្នកបាក់ទឹកចិត្ត។

មហាជនធ្វើការកត់សម្គាល់ឃើញថា ក្នុងបទចម្រៀងថ្មីមួយនេះ កំពុងទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ព្រោះទាំងការសម្តែង និងអត្ថន័យនៃបទចម្រៀង គឺសុទ្ធតែបង្កប់នូវការអប់រំ ទាំងការចេះតស៊ូក្នុងជីវិត មិនចុះចាញ់នឹងបញ្ហា ព្រមទាំងការចេះជួយគ្នាទៅវិញទៅមកជាដើម។ បន្ថែមពីនេះ បើងាកមកសំនៀងរបស់អ្នកចម្រៀងវិញ គឺពិតជាពីរោះ មានទឹកដមមែនទែន គួបផ្សំជាមួយនឹងការសម្តែងយ៉ាងល្អពីសំណាក់ ក្រុមរាំ D-Man និងស្នាដៃដឹកនាំ ប្រកបដោយទេពកោសល្យពីសំណាក់ លោក ជា សុជាតិ និងលោក កៅ ពន្លឺ។

ចង់ដឹងថា ចម្រៀងមួយបទនេះ ពីរោះ និងមានអត្ថន័យអប់រំកម្រិតណានោះ សូមរីករាយទស្សនាវីដេអូ ខាងក្រោម៖

You might also like More from author