តួឯកថៃ ក្នុងរឿង «យ៉ានី​កំពូល​​ស្នេហ៍» នាង Vicki Sunisa Jett បង្ហាញ​ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅកម្ពុជា (Video inside)

(ភ្នំពេញ)៖ គ្មាននរណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែល កំពូលតារាសម្ដែងថៃល្បីល្បាញអ្នកនាង Vicki Sunisa Jett ដែលគេបានស្គាល់ច្រើនក្នុងភាពយន្តភាគថៃ ជាពិសេសក្នុងរឿង «យ៉ានីកំពូលស្នេហ៍» ស្រាប់តែបានបង្ហាញមុខក្នុងពិធីប្រកាសដំណើរការគ្លីនិកវះកាត់សម្ផស្សមួយ ដែលជាគ្លីនិកធំនៅប្រទេសកម្ពុជា ព្រមជាមួយពិធីចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១១ មករា ដោយអ្នកនាងក៏ពាក់ព័ន្ធនឹងការបណ្ដាក់ទុននោះផងដែរ។ នេះជាការបង្ហាញខ្លួនជាផ្លូវការរបស់តារាស្រីរូបនេះ ចាប់តាំងពីអ្នកនាងជោគជ័យក្នុងការអន្ទងចិត្តអ្នកស្នេហាភាពយន្តថៃ ហើយចូលចិត្តការសម្ដែងរបស់អ្នកនាងនៅកម្ពុជា។

តារាសម្ដែងថៃ អ្នកនាង Vicki Sunisa Jett បានថ្លែងក្នុងវេទិកាសន្និសីទនាថ្ងៃនោះថា អ្នកនាងបង្ហាញខ្លួននាពេលនោះ មិនមែជាលើកទី១នោះទេ ហើយក៍មិនមែនគ្រាន់តែបង្ហាញខ្លួនក្នុងនាមជាតំណាងផ្សព្វផ្សាយរបស់គ្លីនិកអុីវ៉ូលនោះដែរ ពោលគឺជាលើកទី២នៅកម្ពុជា ហើយអ្នកនាងមកកាន់វេទកាទាំងមូល ក៏ព្រោះអ្នកនាងសម្រេចចិត្តចាប់ដៃវិនិយោគនៅកម្ពុជា។ នៅក្នុងប្រទេសថៃ អ្នកនាងថាខ្លួនគឺជាអ្នកបង្កើតផលិតផលថែរក្សាសម្រស់ម៉ាក Liv White Diamond ដែលរួមមាន ផលិតផលឡេ និងផលិតផលថែរក្សាស្បែកល្បីល្បាញប្រចាំប្រទេសថៃ ហើយមានទីផ្សារពេញនិយមប្រមាណជាង៣ឆ្នាំមកហើយ ទើបក្រោយពីមានការសហការ អ្នកនាងក៏សម្រេចចិត្តប្រគល់សិទ្ធិចែកចាយផលិតផលរបស់ខ្លួន ទៅឲ្យកញ្ញា គង់ កែវមរកត ហៅហ្វាងកែវ នាយកប្រតិបត្តិគ្លីនិកអុីវ៉ូល មានសិទ្ធិចែកចាយផលិតម៉ាកល្បីនេះ។

នាង Vicki Sunisa Jett បានបន្តថាខ្លួនប្រឡូកការសម្ដែងភាពយន្តនៅក្នុងប្រទេសថៃជាង ២០ឆ្នាំមកហើយ ដោយភាពយន្តដែលអ្នកនាងសម្ដែងជាតួឯករាប់ក៏មានមិនអស់ផងដែរ ដែលត្រូវបានជនជាតិខ្មែរ ដែលនិយមភាពយន្តថៃទទួលស្គាល់។ អ្នកនាងរំពឹងយ៉ាងខ្លាំងថា កញ្ញា ហ្វាងកែវ ដែលបានសិទ្ធិចែកចាយផ្ដាច់មុខ នឹងធ្វើអោយផលិតផលរបស់អ្នកនាងជោគជ័យមិនចាញ់នៅទីផ្សារប្រទេសថៃ ជាពិសេសនៅក្នុងកាលៈទេសៈដែលជនជាតិខ្មែរ កាន់តែចាប់អារម្មណ៍ផលិតផលម៉ាកល្បីៗដើម្បីសម្រស់នាពេលនេអ។ អ្នកនាងព្រលយថាស្ថិតក្នុងវ័យ៣៧ឆ្នាំ អ្នកនាងនៅតែមានទីផ្សារសម្ដែងតួឯក ប៉ុន្តែបណ្ដាលមកពីអ្នកនាងទើបតែសម្រាលកូនប្រុសបានជាង២ខែ ស្របគ្នាដែលអ្នកនាងមិនទាន់រួចដៃរឿងមុខជំនួញផង ទើបអ្នកនាងផ្អាកទទួលមួយរយៈ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត្យឯកទេសផ្នែកវះកាត់កែសម្ផស្ស លោក ធឿង ពិសិដ្ឋ ម្ចាស់គ្លីនិកអុីវ៉ូលបានថ្លែងបញ្ជាក់ថា ហេតុផលតារាថៃ អ្នកនាង Vicki Sunisa Jett បង្ហាញមុខនៅកម្ពុជា គឺដោយសារតែគ្លីនិកបានសម្រេចជ្រើសយកកញ្ញា គង់ កែវមរកត ដែលជាស្រ្តីមានឥទ្ធិពលក្នុងការទាក់ទាញអតិថិជន អោយធ្វើជានាយកប្រតិបត្តិគ្លីនិក ក្នុងនាមជាដៃគូភាគហ៊ុន ហើយដោយសារតែកញ្ញា ក៏បានចាប់ដៃជាមួយអ្នកនាង Vicki Sunisa Jett សុំសិទ្ធិចែកចាយផលិតផលម៉ាក LIV White Diamond នៅក្នុងប្រទេសកម្ពុជា ទើបនាំអោយក្នុងពិធីនៅនោះ មានទាំងពិធីចុះកិច្ចព្រមព្រៀងទាំង៣ភាគី និងពិធីកាត់ខ្សែបូរ ប្រកាសបើកសម្ពោធគ្លីនិកអុីវ៉ូលជាផ្លូវ។ លោកថាកាន់តែរំភើបដែលក្នុងពិធីកាត់ខ្សែបូរ មានវត្តមានសុទ្ធតែជាភរិយាមន្ត្រីជាន់ខ្ពស់ និងអតិថិជនរបស់គ្លីនិក។ កញ្ញា គង់ កែវមរកត ហៅ ហ្វាងកែវ ក៏បានប្រកាសថានៅថ្ងៃទី១៣ មករាខាងមុខ កញ្ញានឹងបើកប្រកាសចែកចាយផលិតផលរបស់ តារាថៃ អ្នកនាង Vicki Sunisa Jett ជាទ្រង់ទ្រាយធំនៅខេត្តសៀមរាប ដើម្បីប្រកាសអោយដឹងថាផលិតម៉ាកល្បីនៅក្នុងប្រទេសថៃមួយនេះ បានមកដល់កម្ពុជាហើយតាមរយៈពិធីចុះកិច្ចសន្យាររបស់កញ្ញា។

គួរបញ្ជាក់ថា គ្លីនិកអុីវ៉ូល ជាគ្លីនិកកែសម្ផស្ស និងថែរក្សាសម្រស់ដែលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានបើកទទួលសេវាកម្មវះកាត់មួយរយៈមកហើយមុនការប្រកាសបើកសម្ពោធ។ គ្លីនិកនេះត្រូវបានគេស្គាល់ថាមានការប្រមូលផ្ដុំដោយក្រុមវេជ្ជបណ្ឌិត្យជាតិ និងអន្តរជាតិ និងបំពាក់ដោយអគារ និងសម្ភារៈទំនើប ដោយក្រៅពីជនជាតិខ្មែរនិយមទៅកែវះកាត់សម្ផស្ស ក៏មានជនបរទេសមកទទួលសេវាវះកាត់ ដូចគ្នានឹងជនជាតិខ្មែរទៅវះកាត់កែសម្ផស្សនៅក្រៅប្រទេសផងដែរ៕

You might also like More from author