HyunA ត្រឡប់​​មក​ជា​ថ្មី​ជា​មួយ​ក្បាច់​រាំដ៏​សិចស៊ី​តាម​រយៈ​បទ “7 Rings” របស់ Ariana Grande

(កូរ៉េ)៖ នេះអាចជាក្បាច់រាំនៃបទ “7 Rings” ល្អបំផុតដែលមិនធ្លាប់មានសម្រាប់តារា K-Pop រូបនេះ។

HyunA កំពុងធ្វើឲ្យ អ្នកគាំទ្រជឿថានាងប្រៀបដូចជា “ម្ចាស់ក្សត្រីយ៍ដ៏សិចស៊ី” តាមរយៈវីដេអូថ្មីមួយបង្ហាញពី ក្បាច់រាំក្នុងបទ “7 Rings” ដែលជាចម្រៀងរបស់តារាស្រីអាមេរិកដ៏ល្បី Ariana Grande ។

ក្រោយសម្រេចចិត្តដើរចេញពី Cube Entertainment HyunA កំពុងត្រឡប់មកវិញជាថ្មីជាមួយអ្វីដែលធ្វើឲ្យអ្នក គាំទ្ររបស់នាងប្លែកអារម្មណ៍នោះគឺការបញ្ចេញស្ទីលរាំដ៏ អស្ចារ្យជាមួយនឹងរាងកាយល្វតល្វន់គ្រវីសក់ព្រមទាំង ក្បាច់គ្រវែងលុយចោលទៅលើអាកាសទៀតផង។

ទោះជាយ៉ាងណា អ្នកគាំទ្រយល់ថា HyunA ជាកំពូលតារាចម្រៀងសិចស៊ីម្នាក់ហើយនាងមិនដែលបរាជ័យ ក្នុងការ បញ្ចេញទេពកោសល្យដ៏អស្ចារ្យរបស់នាងឲ្យគ្រប់គ្នាបានឃើញឡើយ៕

You might also like More from author