ក្រុម​អ្នក​គាំទ្រ​ស្នើ​សុំឲ្យ IU ចេញ​ផ្សាយ​បទ​ចម្រៀង​ចំនួន៤ ដែល​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់ (Video Inside)

(កូរ៉េ)៖ IU មិនត្រឹមតែជាតារាចម្រៀងស្រីដែលធ្វើឲ្យអ្នកគាំទ្រស្រឡាញ់នូវទឹកដមសម្លេងរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀ ងដែលជាស្នាដៃនិពន្ធរបស់នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីពួកគេផងដែរហើយ ពេលនេះក្រុមអ្នកគាំទ្របានទាមទារឲ្យនាងចេញផ្សាយជាផ្លូវការនូវបទចម្រៀងចំនួន៤ ដែលនាងនិពន្ធដោយ ផ្ទាល់ទៀតផង។

នេះជាចំណងជើងនៃបទចម្រៀងអាថ៌កំបាំងទាំង៤ ដែលអ្នកគាំទ្រកំពុងស្នើសុំឲ្យ IU បញ្ចេញលក់នៅលើទីផ្សារ :

1. “You” IU និពន្ធបទចម្រៀងនេះជាលើកដំបូងនៅក្នុងក្លឹបអ្នកគាំទ្រហើយក៏ជាបទមួយដែលតារាស្រីរូបនេះចង់និពន្ធ សម្រាប់មិត្តល្អបំផុតរបស់នាងគឺ Yoo In Na ។

2. “Drama” បទចម្រៀងនេះទទួលបានការគាំទ្រខ្លាំងដែលលេចឮពាក្យចចាមអារ៉ាមថា វាអាចនឹងចេញនៅក្នុង អាល់ប៊ុមផ្លូវការបន្ទាប់របស់ IU ។

3. “Bus Stop” ជាបទចម្រៀងដែល IU សរសេរអំពីតួអង្គ Lee Ji An នៅក្នុងរឿង My Mister ដែលនាងសម្តែង។

4. “Dream of a Fried Egg” បទចម្រៀងនេះត្រូវបានផ្តល់ឲ្យ IU ដោយ Chanhyuk តន្ត្រីករ Akdong ហើយនាងបាន លើកយកបទនេះមកច្រៀងនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយសម្រាប់អ្នកគាំទ្រទៀតផង។

ទោះជាយ៉ាងណា បទចម្រៀងទាំង៤ នេះនៅមិនទាន់ចេញផ្សាយជាផ្លូវការទេធ្វើឲ្យអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារ៕

You might also like More from author