ក្រៅ​ពី​បង្ហាញ​អារម្មណ៍​រំភើប! BTS មិន​ភ្លេច​ចែក​រំលែក​ភាព​រីករាយ​ជា​មួយ​អ្នក​គាំទ្រ​ឡើយ​ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅ ចូល​រួម​ព្រឹត្តិការណ៍ 2019 Grammy Awards

(កូរ៉េ)៖ ពេលនេះក្រុមចម្រៀង BTS កំពុងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles សម្រាប់ព្រឹត្តិការណ៍ 2019 Grammy Awards នៅថ្ងៃស្អែកនេះហើយពួកគេ ក៏កំពុងចែករំលែកភាពរីករាយ ជាមួយអ្នកគាំទ្រផងដែរ។

កម្មវិធី 2019 Grammy Awards នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Staples ក្នុងទីក្រុង Los Angeles នៅថ្ងៃទី១០ ខែកុម្ភៈ ហើយក្រុម BTS គឺជាតារា K-Pop ដំបូងគេដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។

HuskyFox នាយកអាល់ប៊ុម “Love Yourself: Tear” របស់ BTS ត្រូវបានតែងតាំងសម្រាប់ Best Recording Package ផងដែរ។ សមាជិក BTS បានចេញដំណើរពី ប្រទេសកូរ៉េនៅថ្ងៃនេះ ដោយបានចែករំលែករូបភាព ជាច្រើនជាមួយអ្នកគាំទ្រ នៅលើបណ្តាញសង្គមសម្រាប់ការធ្វើ ដំណើររបស់ពួកគេដូចដែល RM និង Jimin បានចែករំលែករូបភាពខ្លួនឯងនៅលើយន្ដហោះហើយសរសេរថា “យើងនឹងទៅឥឡូវនេះ”។

មិនតែប៉ុណ្ណោះ BTS បានបង្ហោះសារអរគុណពីបេះដូងសម្រាប់អំណោយដែលមិនអាច បំភ្លេចបាននេះ។

កុំភ្លេចរង់ចាំទស្សនាការបង្ហាញខ្លួនរបស់ ពួកគេនៅក្នុងកម្មវិធីពានរង្វាន់ Grammy ឆ្នាំ២០១៩ ដែលនឹង ចាក់ផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ស្អែកនេះនៅលើទូរទស្សន៍កូរ៉េ CBS វេលាម៉ោង៨យប់៕

You might also like More from author