ចម្លើយ គួរឱ្យ​ចាប់​អារម្មណ៍ ទាំង៣ របស់​កញ្ញា នូ យូរី ក្នុង​កម្មវិធី «អាថ៌​​កំបាង​ក្រៅ​ឆាក​របស់​តារា»!

(ភ្នំពេញ)៖ តារាសម្តែងស្រីចំណូលថ្មី ដែលមានរូបសម្រស់ស្រស់សោភា កញ្ញា នូ យូរី តាមរយៈការចូលរួមជា តារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នាងបានបង្ហាញប្រាប់នូវអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើន ដល់ទស្សនិកជន។ ក្នុងនោះ ពីធីករបានចោទសួរគួរអោយចង់ដឹងជាច្រើន ដល់តារាស្រីរូបនេះ ដោយក្នុង ចំណោមនោះ មានសំនួរ ០៣ ដែលទស្សនិកជនកំពុងចង់ដឹង ហើយក៏ជាចម្លើយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងផង ដែរ។

ខាងក្រោមនេះ គឺជាសំនួរចម្លើយ ដែលបានសួរ និងនូ យូរី បានឆ្លើយ ទាំងទឹកមុខញញឹម ក្នុងកម្មវិធី «អាថ៌កំបាំង ក្រៅឆាក របស់តារា»៖

១៖ តើភាព High Show របស់កញ្ញា នូ យូរី បានប្រភពចំណូលមកពីការណាដែរ? (សំនួរពិធីករ)
– កញ្ញា នូ យូរី ថា «តាមពិតទៅ ចំណូលទាំងនោះ ខ្ញុំបានមកពីការងារសិល្បៈផង និងការងារដែលខ្ញុំលក់អីវ៉ាន់ តាមអនឡាញផង គឺលក់កាបូប ដែលនាំចូលពីប្រទេសថៃ ហើយគូស្នេហ៍ខ្ញុំគឺគាត់ ឧត្ថមខ្លះដែរ»

២៖ តើរាល់ការធ្វើដំណើរទៅក្រៅប្រទេសម្តង កញ្ញា ចំណាយលុយអស់ប៉ុន្មាន? (សំនួរពិធីករ)
– កញ្ញា នូ យូរី ឆ្លើយថា «ពេលដែលខ្ញុំទំនេរ ខ្ញុំចូលចិត្តធ្វើដំណើរកំសាន្តទៅក្រៅប្រទេស ខណៈភាគច្រើនខ្ញុំ ចូលចិត្តដើរលេង ខាងប៉ែកអាស៊ី ហើយសម្រាប់ការចំណាយគឺម្តងៗ អស់ប្រហែល ៣ទៅ ៥ពាន់ដុល្លារ ព្រោះមានបងប្អូនច្រើន ត្រូវបានទិញឥវ៉ាន់ផ្ញើរបងប្អូនច្រើន។ សម្រាប់ខ្ញុំ រយៈពេល ៣ខែ ឬកន្លះឆ្នាំអី ទើបខ្ញុំ ទៅដើរលេងម្តង»

៣៖ តើកញ្ញា យូរី ធ្លាប់បានណាត់ជួបគូស្នេហ៍ដើរលេងនៅបរទេសទេ? (សំនួរពិធីករ)
– ស្រីស្រស់ រូបនេះ បានឆ្លើយទាំងទឹកមុខញញឹមថា «ចា៎បង! សង្សារខ្ញុំជាអនិកជន….គាត់នៅ New Zealand ម៉ាក់ប៉ាគាត់ជាជនជាតិខ្មែរ ហើយគាត់ចេញចូលៗ ស្រុកខ្មែរញឹកញាប់។ ខ្ញុំធ្លាប់ណាត់ជួបគ្នា ដើរលេងនៅក្រៅ ប្រទេសដែរ គឺដើរជិតៗហ្នឹងទេ ត្រឹម Singapore អី ដោយពេលគាត់ហោះពី New Zealand Singapore គាត់ ណាត់ជួបឱ្យយើងទៅលេងអីចឹងថា អាចមកបានអត់ ហើយខ្ញុំថា បើទំនេរខ្ញុំទៅ ខណៈទៅម្តង ៤ទៅ៥ថ្ងៃ»

You might also like More from author