រឿង​​​ភ្ញាក់ផ្អើល​នៅ​ថៃ ៖ យាយ​ក្រវីសក់វ័យ ៦០ ដឹកដៃ​កំលោះ​សង្ហារ​ចូល​រោងការ បង្ករ​ភាព​ភ្ញាក់​ផ្អើល អស់​មហាជន​ក្នុង​បណ្តាញ​សង្គម

(ថៃ)៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលអស់មហាជន ដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គម ដោយមានការចែក រំលែកយ៉ាងព្រោងព្រាត នូវរូបភាពជាច្រើនសន្លឹករបស់លោកស្រី Sitang Buathong ដែលគ្រប់គ្នាដាក់រហស្សនា មថា «យាយក្រវីសក់» ជាមួយនឹងកំលោះសង្ហារម្នាក់ មានភ្ជាប់ជាមួយខ្លឹមសារ អបអរសាទរ ដល់តារាស្រីភេទ ទី៣វ័យចំណាស់រូបនេះ ដែលបានសម្រេចបំណង រៀបការ បន្ទាប់ពីទាក់ទងគ្នា អស់រយៈពេល ១០ឆ្នាំមកនោះ។

ជាការកត់សម្គាល់ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះ គឺក្នុងថ្ងៃជ័យមង្គល របស់យាយក្រវីសក់ គឺមានការចូលរួម ផ្តល់កិត្តិសយ ពីសំណាក់មហាជន និងអ្នកស្រលាញ់រាប់អាន លោកស្រីច្រើន ឆ្លៀតពេលទៅចូលរួម ដើម្បីបង្កើន បរិយាកាសឱ្យសប្បាយរីករាយខ្លាំងឡើង។ ជាពិសេសក្នុងថ្ងៃមង្គលការ យាយក្រវីសក់ ជាមួយស្វាមី ដែលត្រូវ បានគេដឹងថា ប្រារព្ធធ្វើឡើង នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ គឺមិនត្រឹមតែមានគូស្វាមី យាយក្រវីសក់នោះ ទេ គឺរៀបការម្តង៣គូឯណោះ ពោលគឺមាន ២គូផ្សេងទៀតបញ្ចូលគ្នាក្នុងថ្ងៃតែមួយផងដែរ។

កាលដែលបានដឹកនូវដំណឹងនេះ ហើយទស្សនិកជនជាច្រើនក្រៅពីបង្ហាញ ភាពភ្ញាក់ផ្អើលពួកគេ ក៏បានចូលរួម អបអរសាទរ ដល់គូស្វាមីភរិយាថ្មីថ្មោង មួយគូនេះ ផងដែរ និងជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នារហូត៕

You might also like More from author