តារា​សម្ដែង ស៊ីណាវាត់ត្រា ចំណាយ​លុយ​ប្រមាណ ២ពាន់​ដុល្លារ ឆ្លង​ថ្ងៃ​ខួប​កំណើត!

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាសម្ដែង ដែលបានសម្ដែងឈុតស្នេហា លើគ្រែរោលរាល ជាមួយស្រីស្អាតខ្លឹម ស្រីគា លោក ចាន់ស៊ី ស៊ីណាវាត់ត្រា បានប្រារព្ធ ធ្វើពីធីខួបកំណើត របស់ខ្លួន ចូលវ័យ ២៩ឆ្នាំ នៅហាងកុងតឺណឺបាត់ដំបង (BTBContainer) ដោយមានការចូលរួមយ៉ាងច្រើន ពីសំណាក់មិត្តជិតស្និទ្ធ របស់លោកប្រមាណ៦០នាក់។

យ៉ាងណាមិញ លោកស៊ីណាវ៉ាត់ត្រា ដែលធ្លាប់មានប្រវត្តិកម្សត់ បានឲ្យដឹងតាមរយៈសារអេឡិចត្រូនិចថា ខួបកំណើតរូបលោកឆ្នាំនេះ គឺគម្រប់អាយុ២៩ឆ្នាំ ហើយលោកបាន ចំណាយថវិការ២ពាន់ដុល្លារ និងហៅភ្ញៀវឲ្យចូលរួម៤០នាក់ តែភ្ញៀវដែលចូលរួមដល់ទៅ៦០នាក់ឯណោះ។

គេនៅចាំបានថា មួយរយៈកន្លងទៅ ពោលគឺ មុនថ្ងៃប្រារពខួបកំណើតមកដល់ តារាសម្ដែងស៊ីណាវ៉ាត់ត្រា បានទទួលកាដូរថយន្ដកាមរីបាឡែនមួយគ្រឿងដែលមានតម្លៃជាង១ម៉ឺនដុល្លារ ពីអ្នកស្រី ណាត ចិន្ដា តារាសម្ដែងប្រុសរូបនេះ បានអះអាងថា ជាបងស្រីបង្កើតរបស់លោក ដែលនាងបានជូនជាកាដូ ដើម្បីជាការលើកទឹកចិត្ត។

ដោយឡែក សម្រាប់ ក្នុងរាត្រី នៃថ្ងៃប្រារពខួបកំណើតនេះ លោកស៊ីណាវ៉ាត់ត្រា ក៏គេចាប់អារម្មណ៍ឃើញថា រូបលោកក៏ ទទួលបាន កាដូជាវត្ថុអនុស្សារីយ៍មួយចំនួន ពីសំណាក់មិត្តភិក្ត ហើយអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺលោកទទួលបានកាដូ ពីសំណាក់តារាសម្ដែង ឆៃលី ដាឡែន ផងដែរ ព្រោះអ្នកទាំង២ បានរាប់អានគ្នាដូចជាបងប្អូនបង្កើត៕

You might also like More from author