បច្ចុប្បន្ន​ភាព​របស់​លោក Kenny Ho ដែល​ទស្ស​និកជន​ស្គាល់​ថា​ជា សេនា​ចិន​ចាវ ក្នុងរឿង «តុលាការ​មុខដែក»នៅ​តែ​មាំមួន

(បរទេស)៖ លោក Kenny Ho (ចិនចាវ) ទស្សនិកជនភាគច្រើនស្គាល់នោះទេ ថាលោក ជានរណា តែបើ និយាយពី សេនាចិនចាវ ក្នុងរឿង «តុលាការមុខដែក» វិញ គឺមានទស្សនិកជនមិនតិចនាក់នោះទេ ដែលស្គាល់ និងចូលចិត្តទស្សនាការសម្តែងភាពយន្តរបស់លោក។ ពេលនេះ Khmer Talking និង Fresh News សូមនាំ អារម្មណ៍ប្រិយមិត្ត មកស្គាល់ពីមុខមាត់បច្ចុប្បន្នរបស់លោក លោក (ចិនចាវ) Kenny Ho តួសេនាចិនចាវ វិញម្តង ថាសម្រស់ក្រៅឆាកយ៉ាងណានោះ ព្រោះជាទូទៅ លោកអ្នកធ្លាប់តែឃើញក្នុងភាពយន្ត។

ពិតណាស់ សេនាចិនចាវ បច្ចុប្បន្នត្រូវបានគេដឹងថា លោកមានវ័យ ៦០ឆ្នាំហើយ តែបើនិយាយពីរូបសម្រស់ និងកំលាំងវិញ គឺមានភាពរឹងមាំមិនចាញ់សិល្បករក្មេងៗ ជំនាន់ក្រោយនោះទេ។ តារាភាពយន្តជើងចាស់ ដែលជាសញ្ជាតិជាចិនហុងកុងរូបនេះ ក៏ត្រូវបានគេដឹងថា បានចូលប្រឡូកក្នុងវិស័យឧស្សហ៍កម្មភាពយន្ត តាំងពីកុមារភាពមកម្ល៉េះ ពោលគឺនៅអំឡុងឆ្នាំ ១៩៩៣ ហើយរហូតមកទល់នឹងបច្ចុប្បន្ននៅតែមានទស្សនិកជន គាំទ្រ និងគ្រប់គ្នាតែងតែរំឮកនូវស្នាដៃសម្តែងរបស់លោកនិច្ចផងដែរ។

មកទស្សនារូបភាពលោក Henny Ho ដូចខាងក្រោម៖

You might also like More from author