ស៊ិន យូប៊ីន Cover ​​បទ​មរតក​ដើម «ផ្កាយ​កូន​មាន់»​ របស់​លោក ស៊ីន ស៊ីសាមុត យ៉ាង​ពីរោះ (Video Inside)

(ភ្នំពេញ)៖ តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព និងល្បីជាគូស្នេហ៍របស់តារាសម្ដែង លោក ខាត់ វៃហ៊ាំង កញ្ញា ស៊ិន យូប៊ិន ថ្មីៗនេះ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការចាប់អារម្មណ៍យ៉ាង ខណៈដែលស្រីស្អាតរូបនេះ មិនត្រឹមតែមានសមត្ថភាពសម្ដែង បានល្អឥតខ្ចោះ និងស័ក្តិសមប៉ុណ្ណោះទេ តែអ្វីដែលកាន់តែពិសេសនោះ គឺនាងថែមទាំង បកស្រាយបទចម្រៀងបានយ៉ាង ពីរោះថែមទៀតផង ខណៈដែលថ្មីៗនេះស្រីស្រស់ ស៊ិន យូប៊ីន បានលើកយកបទចម្រៀង របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា «ផ្កាយកូនមាន់» មកច្រៀង Cover ឡើងវិញ ធ្វើឲ្យមហាជន ដែលបានស្ដាប់ ថាពីរោះខ្លាំងតែម្ដង។

អ្វីដែលគួរឲ្យកត់សម្គាល់ បើទោះបីជាវីដេអូដែលនាងបានបង្ហោះ កាលពីម្សិលមិញនេះ ត្រឹមតែជា Teaser ខ្លី ក៏ពិតមែន តែពិតជាទទួលបានការគាំទ្រច្រើន ខណៈដែលវីដេអូចម្រៀងពេញតែម្ដង គឺកញ្ញា ស៊ិន យូប៊ីន នឹងបញ្ចេញក្នុងពេលឆាប់ៗខាងមុននេះហើយ។

គួរបញ្ជាក់ថា ស៊ិន យូប៊ីន ជាតារាសម្ដែងដ៏មានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីទស្សនិកជន តាមរយៈការសម្ដែងនៅក្នុងបទចម្រៀងផ្សេងៗ និងក្នុងខ្សែភាពយន្តផងដែរ តែយ៉ាងណាមិញថ្មីៗនេះ ស៊ិន យូប៊ីន បានបង្ហាញពីសមត្ថភាព មួយបែបទៀតហើយ តាមរយៈការបកស្រាយបទចម្រៀង ដែលជាបទមរតកដើម បានយ៉ាងពីរោះថែមទៀតផង៕

You might also like More from author