ស្ងាត់ៗ សៅ ឧត្តម បង្ហាញ​រូប​ថត Pre-Wedding ជាមួយ​អនាគត​ភរិយា នៅ​ថ្ងៃបុណ្យ​នៃក្ដីស្រឡាញ់ !

(ភ្នំពេញ)៖ តារាចម្រៀង ដែលជាអតីតបេក្ខភាព ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី១ គេសង្កេតឃើញមួយរយៈចុងក្រោយនេះ លោកហាក់ដូចជា ស្ងប់ស្ងាត់ពីសិល្បៈ តែទោះជា យ៉ាងក៏ លោកនៅតែទទួលបានការគាំទ្រ ពីទស្សនិកជន។ យ៉ាងណាមិញ សម្រាប់ឱកាស នៃថ្ងៃបុណ្យទិញនៃ ក្ដីស្រលាញ់ ១៤ កុម្ភះនេះ ម្ចាស់បទ «សុំទោស» រូបនេះ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន និងអ្នកគាំទ្រ ជាច្រើន មានការភ្ញាក់ផ្អើល និង មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ ពីតារាចម្រៀងប្រុសរូបនេះ បានបង្ហោះនូវរូបថត Pre-Wedding ជាមួយអនាគតភរិយា ជាច្រើនសន្លឹក នៅលើទឹកដីអង្គរ ក្នុងបណ្ដាញសង្គមរបស់លោក។

ជាការពិត តារាចម្រៀង ដែលប្រិយមិត្តភាគច្រើន ស្គាល់លោក កាន់តែច្បាស់ថែមទៀត តាមរយៈ បទ «សុំទោស» លោក សៅ ឧត្តម បានបង្ហោះរូប Pre-Wedding ជាមួយអនាគតភរិយារបស់លោក ចំថ្ងៃនៃបុណ្យ ក្តីស្រលាញ់១៤ កុម្ភៈ ដែលធ្វើឲ្យមហាជន ជាច្រើនមានការចាប់អារម្មណ៍ ខណៈដែលពេលកន្លងមក លោកពុំ ដែលបានធ្លាប់បង្ហាញមុខគូស្នេហ៍ ឲ្យប្រិយមិត្តទស្សនិកជន បានស្គាល់ឡើយ តែពេលនេះ ស្រាប់តែ លេចចេញ ជារូបថត Pre-Wedding ត្រៀមខ្លួន ចូលរោងការតែម្តង។

បន្ទាប់ពីបានឃើញបែបនេះ មានអ្នកគាំទ្រ របស់លោក សៅ ឧត្តម ក៏បានចូលរួមអបអរសាទរដល់លោក និងគូស្នេហ៍ ព្រមទាំងជូនពរពួកគេ ឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ផងដែរ។

គួរជម្រាបថា លោក សៅ ឧត្តម ជាតារាចម្រៀងប្រុសមួយរូប ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងជាច្រើនបទរបស់លោក៕

You might also like More from author