សាឡាត់ ស្រីឡាង សម្រេច​​ពឹង​លើ​ផ្នែក​ច្បាប់​ជៀស​វាងការ​បរិហារ​កេរិ៍្ត​គ្នា​តាម​បណ្ដាញ​សង្គម​ករណី ភរិយា ម្ចាស់​ផលិតកម្ម LD ក្រោយ​បរិហា​កេរ្តិ៍នាង

(ភ្នំពេញ)៖ តារាសម្តែង សាឡាត់ ស្រីឡាង បានសម្រេចដាក់បណ្តឹង លើភរិយាម្ចាស់ផលិតកម្ម LD ពាក់ព័ន្ធ រឿង ប្រពន្ធដើមរបស់លោក លៀក លីដា ម្ចាស់ផលិតកម្ម LD រូបនេះ ចេញមុខប្រកាសក្តែងៗ លើបណ្តាញ សង្គម បរិហាកេរ្តិ៍ខ្មាស់ តារាស្រី កញ្ញា សាឡាត់ ស្រីឡាង ថាសាហាយស្មន់ជាមួយប្តីរបស់ខ្លួន។ ដោយទ្រាំលែងបាន នឹងទង្វើ ដែលនេះ ទើប សាឡាត់ ស្រីឡាង បានដាក់ពាក្យប្ដឹង លើភរិយា យោងតាម លិខិតនេះពាក្យបណ្ដឹង សាឡាត់ ស្រីឡាង បានប្ដឹង ដោយធ្វើការចោទប្រកាន់ និងផ្តន្ទាទោស តាមក្រមព្រហ្មទណ្ឌនៃព្រះរាជណាចក្រ កម្ពុជា និងទាមទារ ឲ្យសងជំងឺចិត្ត១០ម៉ឺនដុល្លារ និងទាមទារ ឲ្យលុបសារដែលបង្ហោះ ព្រមទាំងសុំទោសជា សាធារណៈ។

ដោយសាឡាត់ ស្រីឡាង បានបង្ហាញនូវពាក្យបណ្ដឹង ២សន្លឹក និងបានសរសេររៀបរាប់ នៅលើគណនី ហ្វេសប៊ុក របស់ខ្លួនថា «តាមពិតបើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នា ជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នក ដែលចូលរួមវិភាគ និងកាត់ក្តីទាំងនោះ មិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជា យកកេរ្តិ៍ខ្មាស់ របស់ខ្លួនឯង មកដាក់តាំងបង្ហាញជាសាធារណៈ ដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ»

តារាសម្ដែងរូបនេះ បានបន្តថា «ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ ដើម្បីជួយរកដំណោះស្រាយ មួយដ៏ល្អ សម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណា ដកពាក្យបណ្តឹងនេះវិញ នៅពេលដែលបងឈប់បន្ត បំភ្លៃបរិហារកេរ្តិ៍ ខ្ញុំដោយមិនមានភស្តុតាង ជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយ ដើម្បី រកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខាន ជិវិតរស់នៅ និងជិវិតសិល្បះរបស់ខ្ញុំតទៀតទៅ»

គួរជម្រាបថា ខណៈនេះ ពុំមានការបកស្រាយ ក៏ដូចជាដំណឹងពី ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Panhchaka June» ដែលត្រូវជាភរិយា របស់លោក លៀក លីដា ម្ចាស់ផលិកម្ម LD នៅឡើយនោះទេ បើទោះបីជា សាឡាត់ ស្រីឡាង បានធ្វើពាក្យប្ដឹង ក៏ដូចជាទាមទារនូវសំណងជំងឺចិត្ត ១០ដុល្លារ និងទាមទារឲ្យសុំទោសជាសាធារណៈ ដែល បំភ្លៃបរិហារកេរ្តិ៍ នាងដោយមិនមានភស្តុតាង ជាក់លាក់៕

You might also like More from author