វិរកីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី នឹង​មក​បង្ហាញ​ពីបញ្ហា​ខ្លះ ដែល​លោក​អ្នកមិន​បាន​ជ្រាប​ព្រមទាំង​អាថ៌​កំបាំង​ផ្ទាល់​ខ្លួន ក្នុងកម្មវិធី «អាថ៌​កំបាំង​ក្រៅ​ឆាក​របស់​តារា» នៅថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ! (Video Inside)

(ភ្នំពេញ)៖ វិរកីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដែលកំពុងមានឈ្មោះល្បីល្បាញក្នុងវិស័យកីឡា នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កីឡាការិនីស្រី រាងខ្ពស់ស្រឡះរូបនេះ នឹងមកបង្ហាញរាល់អាថ៌កំបាំងផ្ទាល់ខ្លួនានា ដើម្បីឱ្យទស្សនិកជន និងអ្នកគាំទ្រនាង ជ្រាបកាន់តែច្បាស់ ខណៈជាទូទៅ អ្នកគាំទ្រ នឹងត្រឹមតែរឿងការងារកីឡានាងតែប៉ុណ្ណោះ។

ជាការពិត កញ្ញា ស៊ន សៀវម៉ី បានកសាងកេរ្តិ៍ និងត្រូវបានប្រជាជនខ្មែរគាំទ្រ ព្រមទាំងស្គាល់នាងច្រើន តាមរយៈ ឈ្នះមេដាយ ដោយការដណ្តើមបានមេដាយមាសកីឡាអាស៊ី លើកទី១៧។ បច្ចុប្បន្ននាង ក៏ត្រូវបានគេដឹងថា មានសមត្ថភាពមិនធម្មតានោះដែរ ក្នុងវិស័យកីឡា។ យ៉ាងណាមិញ ក្រៅពីជីវិតកីឡា មានទស្សនិកជនមិនតិច នោះទេ ដែលចង់ដឹង ថាតើរឿងនៅពីក្រោយ នៃការជោគជ័យដែលនាងមានកន្លងមក បានឆ្លងកាត់នៅឧបសគ្គ ពុះពារការលំបាកអ្វីខ្លះ? ជាពិសេសគឺពាក់ព័ន្ធនឹង រឿងរ៉ាវឯកជន ជីវិតស្នេហារបស់នាងតែម្តង ថាតើ ហេតុអ្វី វិរកីឡាការិនីតេក្វាន់ដូ រូបនេះមិនទាន់មានស្នេហ៍?

ដូច្នេះចង់ដឹងកាន់តែច្បាស់ពាក់ព័ន្ធនឹងទៅនឹង អាថ៌កំបាំងទាំងនេះ ស៊ន សៀវម៉ី នឹងចូលខ្លួនមកបកស្រាយ ដើម្បី ប្រាប់ដល់ទស្សនិកជន ឲ្យជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃ សៅរ៍ ទី១៦ ខែ បូបា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៧ ខែមីនា វេលាម៉ោងដដែល៕

You might also like More from author