អតីត​តារា​ចម្រៀង មួន មារ៉ា ធ្វើឲ្យ​មហាជន​កោត​សរសើរ តាមរយៈ​សកម្មភាព ចូលរួម​កាយ​សំរាម នៅ​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​!

(ភ្នំពេញ)៖ ទស្សនិកជន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង នៅទឹកចិត្តដ៏ប្រពៃ របស់អតីតតារា ចម្រៀង លោក មួន មារ៉ា រួមជាមួយនឹងយុវជន និងយុវតី ជាច្រើនអ្នក បានធ្វើសកម្មភាពល្អក្នុងសង្គម ក្នុងការ ចូលរួម កាយយកសំរាមដែលត្រូវបានមនុស្សមួយចំនួន យកទៅបោះចោល នៅក្នុងទឹកប្រឡាយបឹងត្របែក ដែលសកម្មភាពទាំងអស់នេះ ពិតជាធ្វើឲ្យមហាជន មានការកោតសរសើរ នូវទឹកចិត្តរបស់លោក និងយុវវ័យជា ច្រើន ដែលនេះហាក់ពិតជារឿងដ៏ប្រពៃមួយ សម្រាប់មហាជន គួរតែយកគំរូតាម និងចូលរួមថែរក្សា បរិស្ថាន ទាំងអស់គ្នា។

ភ្ជាប់ជាមួយនឹងរូបភាព ជាច្រើនសន្លឹកដែលបង្ហាញពីសកម្មភាព ជួយសង្គមយ៉ាងសកម្មក្នុងការ កាយសំរាមចេញ ពីប្រឡាយទឹកស្អុយបឹងត្របែក អមនឹងសារដែលអតីតតារាចម្រៀង លោក មួន មារ៉ា បានបង្ហោះ នៅលើគណនី ហ្វេសប៊ុក របស់ខ្លួនថា «ជិះទូកលេងតាមគង្គា យុវជនគ្រប់គ្នា ពុះពារដើម្បីទីក្រុងស្អាត! ថ្ងៃនេះបន្ត ថ្ងៃស្អែកបន្ត ហើយនៅតែបន្ត រហូតដល់ប្រជាពលរដ្ឋ យើងយល់អំពីរការចោលសំរាម»

តាមរយៈរូបភាពទាំងអស់នេះ អតីតតារាចម្រៀង ដែលទស្សនិកជនភាគច្រើន ស្គាល់ថាជាម្ចាស់បទ «កាដូឥត ន័យ» លោក មួន មារ៉ា និងយុវជន ដែលបានជួយប្រមូលសំរាម ចេញពីក្នុងទឹកលូ ពិតជាបង្ហាញ ឲ្យឃើញនូវទឹក ចិត្តដ៏ល្អប្រពៃ ដែលមនុស្សភាគច្រើន សឹងតែមិនអាចធ្វើដូចលោកបានឡើយ៕

You might also like More from author