តារា​សិល្បៈ​ចូល​ចែក​អំណោយ​ជាមួយ​លោក​ឧកញ៉ា ហ៊ួត ជា នាឱកាស​ថ្ងៃខួប​កំណើត

(ភ្នំពេញ)៖ ដោយមើលឃើញពីក្តីអាណិតអាសូរនិងដើម្បីចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋកំពុងជួបការ ខ្វះខាត ចាស់ជរា កុមារកំព្រានោះលោកឧកញ៉ា ហ៊ួត ជា ដែលជាស្ថាបនិកនាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជាផ្គត់ផ្គង់ គ្រឿងសំណង បានដឹកនាំតារាសិល្បៈខ្មែរមួយចំនួនព្រមទាំងវត្តមានរបស់លោកឧកញ៉ា ឌួង ឆាយ បានធ្វើ សម្មភាពចុះចែកអំណោយដល់ប្រជាពលរដ្ឋនិងលោកតាលោកយាយជាង១០០នាក់។

សម្មភាពនៃការចុះចែកអំណោយនិងរំលែកក្តីស្រលាញ់ពីសំណាក់លោកឧកញ៉ាចិត្តធម៌ ហ៊ួត ជា,លោកឧក ញ៉ា ឌួង ឆាយ រួមទាំងសិល្បករ-សិល្បការិនីនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩ស្ថិតនៅចំណុច បរិវេទវត្តគល់ទទឹង សង្កាតព្រែថ្មី ខណ្ឌច្បាអំពៅ។ចំពោះការចុះចែកអំណោយនេះដែរគឺបានធ្វើឡើងចំឱកាស ថ្ងៃពិសេសគឺខួបកំណើតរបស់លោកឧកញ៉ា ហ៊ួត ជា តែងម្តង។ តាមការកត់សម្គាល់នៅក្នុងកម្មវិធីចំអំណោយ ខាងលើដែលផ្តើមឡើងដោយទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា ហ៊ួត ជា នោះគឺមានការចូលរួមដូចជា៖ លោក ឧកញ៉ា ដួងឆាយ, លោក វិចិត្រដារ៉ា ព្រមជាមួយអ្នកសិល្បៈមាន៖លោក សាន ផានិត ,លោក អ៊ឹម ជីវ៉ា ,អ្នកស្រី ប្រជ្រុយ និងសប្បុរសជនមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះលោកឧកញ៉ា ហ៊ួត ជាបានថ្លែងអំពាវនាវនៅក្នុងកម្មពិធីចែកអំណោយនោះថា «នាឱកាសថ្ងៃខួប កំណើតរបស់ខ្ញុំថ្ងៃនេះ (១៣ មីនា) គឺខ្ញុំគ្រាន់តែចង់សូមសូមណោមពរអោយបងប្អូនដែលមានល ទ្ធភាពប្រារ ពពីធី ខួបកំណើតជួបជុំមិត្តភក្តិផឹកស៊ីសប្បាយមេត្តាប្តូរមកធ្វើអំពើល្អវិញគឺតាម រយៈការចែកទានជូនដល់ប្រជា ពលរដ្ឋ ខ្វះខាត ឬ ក៏ចែកទានដល់ព្រះសង្ឃដែលខ្វះចង្ហាន់នៅតាមទីវត្តអាមដាច់ស្រយ៉ាលវិញ»

សូមបញ្ជាក់ថាអំណោយដែលត្រូវបានយកទៅចែកជួនដល់លោកតា លោកយាយ ប្រជាពលរដ្ឋខ្វះខាតនោះរួម មាន៖អង្ករ២តោន, ទឹកសុទ្ធ១០០កេសនិងងៀត៥គីឡូ។ ចំពោះប្រជាពលរដ្ឋដែលទទួលបានអំណោយពីលោក ឧកញ៉ា ហ៊ួត ជា នោះគឺមានចំនួន១១៣គ្រួសាររួមទាំងព្រះសង្ឃដែលកំពុងតែគង់នៅវត្តគល់ទទឹងផងដែរ៕

You might also like More from author