ច្បាស់​ហើយ! ពេលនេះ Kang Daniel ឲ្យ​មេធាវី​ចេញ​មុខ​តទល់​ក្តីជា​មួយ LM Entertainment

(កូរ៉េ)៖ យោងតាមរបាយការណ៍ជាច្រើននៅថ្ងៃទី១៤ ខែមីនានេះ បានឲ្យដឹងថា ក្រុមហ៊ុនមេធាវីមួយនៅ Gangnam ឈ្មោះថា “Yulchon LLC” នឹងធ្វើជាតំណាងឲ្យតារាចម្រៀង Kang Daniel អតីតសមាជិកក្រុម Wanna One តស៊ូក្តីប្រឆាំងនឹង LM Entertainment ដែលជាភ្នាក់ងារថ្មីរបស់តារាប្រុសរូបនេះ។ លោក Yeom ដែលជា មេធាវីទទួលបន្ទុកផ្នែកខាងកីឡា និង កម្សាន្តរបស់ Yulchon LLC បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក នឹងដឹកនាំរឿងក្តីនេះ។

ជាមួយនឹងក្តីរំពឹង របស់អ្នកគាំទ្រដែលរង់ចាំការវិលត្រឡប់មកវិញរបស់ Kang Daniel បានធ្វើឲ្យអតីតសមាជិក Wanna One រូបនេះមាន អារម្មណ៍សោកស្តាយ និងបង្ហាញការសុំទោសទៅដល់អ្នកគាំទ្ររបស់ខ្លួនដោយសន្យា ថានឹងបញ្ចប់ជម្លោះផ្លូវច្បាប់នេះ ឲ្យបានឆាប់ដើម្បីត្រឡប់មកស្វាគមន៍ពួកគេជាថ្មី។

គួរបញ្ជាក់ថា ដំណឹងចាកចេញរបស់ Kang Daniel ពី LM ត្រូវបាន លេចឮជាយូរមកហើយ ប៉ុន្តែកន្លងមកភ្នាក់ ងារធ្លាប់បានអះអាងថា វាជារឿងយល់ច្រឡំហើយពួកគេគ្រាន់តែកែប្រែ កិច្ចសន្យាខ្លះជាមួយគ្នាប៉ុណ្ណោះ៕

You might also like More from author