ក្រោយផ្ទុះ​រឿង​អាស្រូវដ៏​ចម្រូង​ចម្រាស​របស់ Seungri ស្រាប់​តែពេល​នេះអ្នក​គាំទ្រចាប់​អារម្មណ៍​នឹង​បទ​ចម្រៀង​មួយ របស់ G-Dragon

(កូរ៉េ)៖ ដោយសារតែរឿងអាស្រូវដ៏ចម្រូងចម្រាសរបស់ Seungri នាពេលថ្មីៗនេះធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើម ងាកមកចាប់ អារម្មណ៍នឹងចម្រៀងមួយបទរបស់ G-Dragon ដែលជាមិត្តរួមក្រុម BIGBANG ដ៏ស្និទ្ធជាមួយតារា ប្រុសវ័យក្មេងរូបនេះ។

បទចម្រៀងដែលមានចំណងជើងថា “Middle Fingers-Up” បានផុសឡើងវិញនៅក្នុងសហគមន៍អនឡាញដែល
បទចម្រៀងនេះត្រូវបានចេញផ្សាយតាំងពីឆ្នាំ២០១៧ រួមជាមួយបទចម្រៀងទោលរបស់ G-Dragon “Kwon Ji Yong” ប៉ុន្តែអ្វីដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍នៅពេលនេះគឺផ្នែកមួយនៃបទ ចម្រៀងខាងលើហាក់ដូចជាពាក់ ព័ន្ធនឹងរឿងរ៉ាវ របស់ Seungri។

តោះ! ក្រឡេកមើលអត្ថន័យបទចម្រៀង “Middle Fingers-Up” ជាភាសាអង់គ្លេសដូចខាងក្រោមៈ
“We’ve met before. Pardon? No, we haven’t. I’m close to Seungri. So what? Give me your number so we can go for a drink. I know some pretty girls. Why should I? Who are you?” តាមរយៈអត្ថន័យនៃបទចម្រៀង នេះហាក់ដូចជាចង់បង្ហាញថាមាននរណាម្នាក់ព្យាយាមចូលក្បែរ G-Dragon ដោយប្រើ ទំនាក់ទំនងរបស់ពួកគេជាមួយ Seungri។

អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនកំពុងអានអត្ថបទចម្រៀងនេះហើយ ព្យាករណ៍ថាដៃគូជំនួញរបស់ Seungri ជាច្រើនបានព្យាយាមទាក់ទងជាមួយ G-Dragon៕

You might also like More from author