Kylie Jenner នៅ​តែ​បង្ហាញ​ភាព​ស្រស់ស្អាត​ក្រោយ​ពីផ្តល់​កំណើត​កូនស្រី​បាន​មួយ​ឆ្នាំ

(កូរ៉េ)៖ ភាពជាម្ដាយមិនបានធ្វើឲ្យតារាហូលីវូតស្រី Kylie Jenner បាត់បង់សម្រស់ឡើយ ប៉ុន្តែវីដេអូចុងក្រោយ បំផុតរបស់នាង បានបង្ហាញឲ្យគ្រប់គ្នាឃើញថានាងនៅតែមានរូបរាងស្រស់ស្អាត ដដែលទោះបីជាមួយឆ្នាំទៅ ហើយក្រោយពីសម្រាលបានកូនស្រី Stormi។

ម្ចាស់ក្រុមហ៊ុន Kylie Cosmetics វ័យក្មេងរូបនេះបានធ្វើឲ្យអ្នកគាំទ្ររបស់នាងជឿថា សម្រស់ នៅតែជាភាព ទាក់ទាញដ៏សំខាន់មួយដែលមិនអាចខ្វះបានដូចដែលគ្រប់គ្នាបានឃើញរូបភាពរបស់នាងនៅលើ Instagram កាលពីថ្ងៃទី១១ ខែមីនា បើប្រៀបធៀបនឹងមួយឆ្នាំមុន Kylie នៅតែមានរាងស្លីម។

គួរបញ្ជាក់ថា Kylie Jenner គឺជាប្អូនស្រីវ័យក្មេងជាងគេរបស់តារាទូរទស្សន៍អាមេរិកដ៏ល្បី Kourtney, Kim និង Khloe Kardashian ហើយ នាងតែងតែមិនភ្លេចថែរក្សាសុខភាពឡើយព្រោះបន្ទាប់ពីផ្តល់កំណើត Stormi បានរយៈពេល ៥ខែ តារាស្រីរូបនេះបាន ត្រឡប់ទៅធ្វើលំហាត់ប្រាណឡើងវិញដើម្បីថែទាំរូបរាងរបស់នាង ឲ្យនៅតែស្រស់ស្អាត ជាពិសេសការហែលទឹកក៏ជា កីឡាមួយប្រភេទដែល Kylie ចូលចិត្តផងដែរ៕

You might also like More from author