Park Bom ត្រឡប់​មកវិញ​ហើយ​ជាមួយ​តន្ត្រី​សូឡូ​ដំបូង​បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​៨ឆ្នាំ

(កូរ៉េ)៖ តារាចម្រៀង K-pop អតីតសមាជិកក្រុម 2NE1 Park Bom កាលពីថ្ងៃទី១៣ ខែមីនា បានចេញបទចម្រៀង ទោលរបស់ ខ្លួនហើយជាមួយនឹងវីដេអូតន្ត្រីលើកដំបូងបន្ទាប់ពីតារាស្រីរូបនេះខកខាន ចេញបទថ្មីៗអស់ រយៈពេល ៨ឆ្នាំមកនេះ។

អាល់ប៊ុមចម្រៀងថ្មីរបស់ Park Bom មានឈ្មោះថា “Spring” ដោយគ្រាន់តែរយៈពេលមួយថ្ងៃនៃការចេញផ្សាយ ជបទថ្មី ធ្វើឲ្យអ្នកគាំទ្ររបស់ Park Bom រំភើបចិត្តយ៉ាងខ្លាំងទោះបីជានាងមិនបានបង្ហាញមុខជាក្រុមក៏ដោយ។ អ្នកគាំទ្រម្នាក់ បានសរសេរថា “OurSpringParkBom” ពិតជាអស្ចារ្យណាស់! តន្ត្រីសូឡូដំបូងរបស់ Park Bom ដែលសហការជាមួយ អតីតមិត្តរួមក្រុមរបស់នាង Sandara Park អមដោយរូបភាពផងនោះពិតជាធ្វើឲ្យបទ ចម្រៀងមានភាពទាក់ទាញនិង កាន់តែពិរោះ។

គួរបញ្ជាក់ថា “Spring” គឺជាអាល់ប៊ុមចម្រៀងថ្មីដ៏ល្អឥតខ្ចោះសម្រាប់ការវិលត្រឡប់របស់ Park Bom បន្ទាប់ពីបទ ចម្រៀងចុងក្រោយ “Don’t Cry” របស់នាងបានចេញផ្សាយកាលពីឆ្នាំ២០១១ ដែលការរង់ចាំនេះមាន រយៈពេល៨ ឆ្នាំហើយសម្រាប់អ្នកគាំទ្រ ប៉ុន្តែវាពិតជាមានតម្លៃ។ រឹតតែអស្ចារ្យប្រសិនបើអតីតសមាជិក 2NE1 ដែល បាន រំសាយក្នុងឆ្នាំ២០១៦ ពួកគេអាចនឹងត្រឡប់មកសម្តែងជាក្រុមម្តងទៀត នេះជាការលើកឡើងរបស់ Park Bom៕

You might also like More from author