ឡូយកប់! ណុប បាយ៉ារិទ្ធ ចេញ​មួយ​បទ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ជា​ពិសេស​បាញ់ចំៗ ដល់​អ្នកមាន​កម្ពស់​មិន​សូវបាន (Video Inside)

(ភ្នំពេញ)៖ «កន្តឿ» គឺជាចម្រៀងថ្មីមួយបទ របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់ទស្សនិកជន ខណៈបទនេះ ចេញមិនទាន់បាន ២ថ្ងៃស្រួលបួលផង ក៏ស្រាប់តែមានអ្នកចូលស្តាប់យ៉ាងច្រើនក្នុងយូធូប។ ចំណុចពិសេស នៃបទនេះ គឺក្រៅពីដឹក ដមសំនៀងរបស់ លោក ណុប បាយ៉ារិទ្ធ ពីរោះហើយនោះ ងាកមកអត្ថន័យវិញ គឺទាក់ទាញខ្លាំង ពោលគឺ បាញ់ចំៗតែម្តង ដល់អ្នកដែលមានកម្ពស់មិនសូវបាន។

បទចម្រៀងថ្មី ចំណងជើងថា «កន្តឿ» ដែលច្រៀងដោយ លោក ណុប បាយ៉ារិទ្ធ គឺជាប្រភេទចម្រៀងបែចង្វាក់ កន្ត្រាក់អារម្មណ៍រាំលេងសប្បាយ ត្រូវបានមហាជនមើលឃើញថា ទទួលបានសន្ទុះនៃការគាំទ្រខ្លាំង គួរឱ្យកត់ សម្គាល់ ទាំងអត្ថន័យចាក់ដោតខ្លាំង ដល់អ្នកដែលមានកម្ពស់មិនសូវបាន និងសាច់ភ្លេចទាក់ទាញ ធ្វើឱ្យទស្សនិកជនមួយចំនួន គ្រាន់តែឮបទនេះហើយ ចង់តែឡើងរាំ។

លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងប្រុសមួយរូប ដែលទស្សនិកជនដឹងថា មានបទពិសោធន៍ច្រើនក្នុងវិស័យ សិល្បៈ ខណៈលោកបានប្រឡូកក្នុងវិស័យនេះ ជាង២០ឆ្នាំ មកហើយ។ រហូតមកទល់នឹងបច្ចុប្បន្នតារារូបនេះ នៅតែអាចរក្សារបាននូវប្រជាប្រិយភាពដដែល ទោះបីជាមានតារាជំនាន់ក្រោយមកច្រើនក៏ពិតមែន។ តាមរយៈ សមត្ថភាព និងបទពិសោធន៍ ដែលលោកមាន បានធ្វើឲ្យតារាប្រុសរូបនេះ ក្តោបក្តាប់តំណែងជាតារាកំពូលមួយ រូបថែមទាំង លេចមុខសឹងគ្រប់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ជាច្រើនផងដែរ៕

You might also like More from author