ខ្សែភាពយន្ត​ភាគខ្មែរ​ដ៏ធំប្រចាំ​ឆ្នាំរឿង «ថ្ងៃមុន​ស្អប់ថ្ងៃ​នេះ​ស្រលាញ់»​ ត្រូវ​បាន​ស្ថានីយ៍​ទូរទស្សន៍ PNN សម្ពោធ​ចាក់​បញ្ចាំង​ផ្លូវការ

(ភ្នំពេញ)៖ ខ្សែភាពយន្តភាគ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ » ដែលជាសមិទ្ធិផលទូរទស្សន៍P NNសម្រិតសម្រាងជាស្នាដៃធំប្រចាំឆ្នាំ២០១៩របស់ខ្លួននោះត្រូវបានធ្វើពិធីសម្ពោធប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ។នេះគឺជាការឆ្លើយតបទៅនឹងសេចក្តីទន្ទឹងរង់ចាំជាយូណាស់មកហើយរបស់អ្នកគាំទ្រ។

ពិធីសម្ពោធប្រកាសចាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្តភាគខ្មែរដ៏ធំប្រចាំឆ្នាំ២០១៩រឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ របស់ស្ថានីយ៍ទូរទស្សន៍PNNនេះបានធ្វើឡើងនៅរោងភាពយន្តMajor Cineplex ផ្សាទំនើបអ៊ីអន១ដោយមានការចូលរួមពីសំណាក់តារាសម្តែងប្រុស-ស្រីល្បីៗជាច្រើនរូបផងដែរ។

បើតាមការឲ្យដឹងពីកញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយនៃស្ថានីយ៍ទូរទស្សន៍PNNបានថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះថានេះជារឿងភាគដំបូងដែលចំណាយពេលផលិតជាង១ឆ្នាំមកហើយនិងបានកម្លាយចេញពីប្រលោមលោកដ៏មានប្រជាប្រិយភាពមួយ។ម្យ៉ាងទៀតអ្នកគាំទ្ររបស់រឿងនេះអន្ទះសារចង់ឃើញរូបភាពពិតលើទូរទស្សន៍ចំណែកខាងPNNចង់ផលិតឲ្យភាពយន្តនេះប្រកបដោយគុណភាពនិងកាន់តែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

កញ្ញា ទូច បុប្ផា បានបញ្ជាក់ទៀតថាខ្សែភាពយន្តរឿងនេះបានឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនាមិត្តភាពយូអង្វែង ការភ័ន្តច្រឡំដោយអស្មិមានះ និងតម្លៃនៃគុណធម៌ឈរពីលើប្រយោជន៍។រឿងនេះមានលំដាប់សាច់រឿងល្អដោយសារមានបញ្ចូលនូវឈុតឆាកកន្ត្រាក់អារម្មណ៍ព្រមទាំងរំភើបផ្អែមល្ហែមនិងមានអ្នកគាំទ្រទូទាំងប្រទេស។

ភាគយន្តភាគខ្មែររឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ ជាភាពយន្តដែលមានការចូករួមសម្តែងពីសំណាក់តារាប្រុស-ស្រីល្បីៗជាច្រើនដូចជា៖លោក លឹម ជាឡាយ ,លោក ប៊ឺរី ,កញ្ញា ពុធ ស្រីខួច ,កញ្ញា សាឡាត់ ស្រីឡាង ,លោក ចាន់ រាសី ,កញ្ញា ឈិន ស៊ាវម៉ី ,លោក រតនៈ វិសិដ្ឋ , នូ ឧសភា ,ង៉ែត លីតា ,ទេព មនោរម្យ ,លឹម តិចម៉ុង ,ជាង សំណាង ,ពិន ណារិន ,ហង្ស អច្ឆរិយា ព្រមទាំងតារាប្រុស-ស្រីល្បីៗជាច្រើនដួងទៀតផង។

ដោយឡែកបើតាមការលើកឡើងបន្ថែមពីលោកសុខសាធិត សាក់រ៉ាយុត នាយកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍PNNបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែរថា PNNមានទស្សនវិស័យរយៈពេលវែងនិងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរដ្ឋាភិបាលនិងស្ថាប័នជំនាញ សិល្បករ-សិល្បការិនីខ្មែរដើម្បីជម្រុញកម្រិតបទដ្ឋានរឿងភាគក្នុងស្រុកឲ្យឈានទៅដល់អ្វីដែលជាទីផ្សារកំពុងទទួចចង់ពីទស្សនិកជនអ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន់។សូមបញ្ជាក់ថារឿងថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៩ខាងមុខនេះនាវេលាម៉ោង ១៩ និង៥០នាទីរវាងពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ៕

You might also like More from author