ដេននី ក្វាន់ នៅតែ​បន្តរ​ក្សា​ជំហ ​លើ​សកម្មភាព​មនុស្សធម៌​ ជួយ​ប្រជា​ពលរដ្ឋ​តាម​សហគម ស្រប​ពេលខ្លះ​ទទួល​បាន​ ការរិះគន់​ពីភាព​សិចស៊ីក៏​ដោយ

(ភ្នំពេញ)៖ តារាសម្តែងស្រីមានដើមកំណើតមកពីទឹកដីខេត្តព្រះវិហារ កញ្ញា ដេននី ក្វាន់ រហូតមកទល់ពេលនេះ សកម្មភាពមនុស្សធម៌ជួយសង្គមតាមរយៈការចុះចែកអំណោយ និង សេចក្តីស្រលាញ់ជូនដល់ប្រជាពលរដ្ឋ ខ្វះខាត ចាស់ជរា និង កុមារនៅតាមសហគមមួយចំនួននៅតែបន្តលេចធ្លោ ហើយទទួលបានការគាំទ្រនិងលើក សរសើរពីសំណាក់មហាជន។

កញ្ញា ដេននី ក្វាន់ ដែលត្រូវបានអ្នកគាំទ្រដាក់ងារជា រាជ្ជនីយចិត្តធម៌ ទោះជាពេលខ្លះនៅតែបង្ហាញភាពម្តងម្កាល ដោយទទួលបានការរិះគន់ខ្លះៗនិងគាំទ្រខ្លះអ្នកតាមដានកក៏ដោយ តែគិតមកទល់ពេលនេះសកម្មភាពការងារ មនុស្សធម៌របស់នាងបានបន្តចុះជួយដល់ប្រជាពលរដ្ឋជាច្រើន ខេត្តមកហើយខណៈដែលនាងក៏បានប្រកាស បង្ហាញពីឆន្ទៈរបស់ខ្លួននាពេលកន្លងមកថានាងនឹង បន្តនូវសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់ដោយហេតុថា នេះជាការស្រលាញ់និងផ្តល់ការលើកទឹកចិត្តដល់ពួកគាត់។

ស្របពេលជាមួយគ្នានេះដែរកាលពីថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៩ ម្សិលមិញតារាស្រីរូបស្រស់កញ្ញា ដេននី ក្វាន់ បានបង្ហាញសកម្មភាពមនុស្សធម៌ដោយនាំយកគ្រឿងបរិភោគនិង អំណោយមួយចំនួនចុះទៅចែកជូនដល់ ប្រជាពលរដ្ឋខ្វះខាតចំនួន៤គ្រួសារស្ថិតនៅទីតំបន់ដាច់ស្រយ៉ាលនៃខត្តកំពង់ស្ពឺ។ មិនតែប៉ុណ្ណោះនាងក៏បាន ប្រកាសអំពាវនាវឲ្យបុគ្គលដែលមានទ្រព្យធន់ចូលរួនធ្វើសកម្មភាពមនុស្សធម៌នេះផងដែរ។

តារាស្រីកញ្ញា ដេននី ក្វាន់បានរៀបរាបឲ្យដឹងថាថ្ងៃនេះនាងខ្ញុំបានយកអំណោយមួយចំនួនតូចជូន លោកយាយ និងអ្នកមីងចំនួន៤គ្រួសាររស់នៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។នាងខ្ញុំពិតជារីករាយនឹងជ្រះថ្លា ក្នុងចិត្តខ្លាំងណាស់…ចង់ប្រាប់ថាជីវិតមនុស្សយើងខ្លីណាស់កុំយកជីវិតដ៏ខ្លីមួយនេះទៅគិតទៅធ្វើរឿង អត់បាន ការដូចជាការច្រណែនការខឹងក្រោធការឈ្នានីស ការបៀតបៀនគ្នាអ្វី។

លើសពីនេះទៅទៀតកញ្ញា ដេននី ក្វាន់ បានបញ្ជាក់បន្ថែមទៀតថា គួរតែខំប្រឹងសាងល្អ មានមេត្តាចិត្ត ចេះជួយ គ្នាទៅវិញទៅមក ទើបជីវិតមានន័យ។តាមរយៈនេះដែរបានធ្វើឲ្យទស្សនិកជននិងអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើនបង្ហាញការគាំទ្រនិងលើកសរសើរពីទឹកចិត្តរបស់តារាស្រីកញ្ញា ដេននី ក្វាន់ដោយហេតុ ថានេះជាទង្វើរល្អដែលតារាប្រុស-ស្រីឯទៀតគួរយកគំរូតាម៕

You might also like More from author