ទីបំផុត តារា​ចម្រៀង Jung Joon Young សារភាព​ថា​ពិតជា​បាន​លួច​ថត​វីដេអូ​សិច​ស្រីៗ​មែន

(កូរ៉េ)៖ កាលពីថ្ងៃពុធ Jung Joon-young បានសារភាពថា រូបគេពិតជាបានលួចដាក់កាមេរ៉ាថតវីដេអូសិច លើស្ត្រីជាច្រើនដែល ខ្លួនបានដេកជាមួយហើយថែមទាំងចែករំលែករូបភាពជាមួយមិត្តភក្តិអ្នកសិល្បៈទៀតផង។

តារាចម្រៀង K -Pop វ័យ ៣០ឆ្នាំរូបនេះបានថ្លែងថា លោកបានលួចថតស្ត្រីជាច្រើនដោយពុំមានការយល់ព្រម ពីពួកគេទេហើយចែករំលែកវីដេអូ នោះក្នុង Group Chat SNS ដោយពេលនោះគ្មានអារម្មណ៍ថាមានកំហុសអ្វី ឡើយ។

ពេលនេះ Jung Joon-young បាន សុំទោសជនរងគ្រោះចំពោះអំពើខុសឆ្គងរបស់ខ្លួនកន្លងមកហើយប្រកាសដក ខ្លួនចេញពីកម្មវិធីទូរទស្សន៍ទាំងអស់ និង ដើរចេញពីឧស្សាហកម្មកម្សាន្តផងដែរ។ ក្រៅពីជាតារាចម្រៀង Jung Joon-young ក៏ជាអ្នកនិពន្ធ និងជាតារាទូរទស្សន៍ កូរ៉េដ៏ល្បីម្នាក់ដែលត្រូវបានគេស្គាល់ច្បាស់តាមរយៈកម្មវិធី “2 Days & 1 Night” របស់ទូរទស្សន៍ KBS។

បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមរបស់ប៉ូលីសបន្ទាប់ពីសង្ស័យថា វីដេអូសិចក៏ត្រូវបាន បង្ហោះនៅក្នុង Group Chat KakaoTalk ដែលមានការពាក់ព័ន្ធនឹងតារាប្រុសរបស់ BIGBANG Seungri ផងដែរ។

ប៉ូលីសនិយាយថា វីដេអូសិចនេះអាចត្រូវបាន Jung Joon-young ថតនៅចន្លោះឆ្នាំ២០១៥ និង២០១៦ នៅពេល ដែលរូបគេដេកជាមួយ ស្ត្រីដែលមិនក្រោម១០នាក់ឡើយ។ ការចោទប្រកាន់នេះកើតឡើងចំពេលដែលប៉ូលីស ធ្វើការស៊ើបអង្កេតលើ Seungri ពីបទផ្តល់សេវាកម្មផ្លូវភេទដល់ដៃគូជំនួញរបស់ខ្លួន។

ថ្មីៗនេះ SM និង JYP Entertainment បានចេញសេចក្តីថ្លែងការណ៍មួយស្រដៀងគ្នាថា ពួកគេនឹងចាត់វិធានការ ផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ពាក់ព័ន្ធនឹងសិល្បកររបស់ពួកគេថាស្ថិត នៅក្នុងរូបភាពវីដេអូសិចនោះដែរ៕

You might also like More from author