មេធាវី​អះអាង​ថា Seungri ត្រូវ​បាន​គេ​បោក​បញ្ឆោត និង​រៀប​ចំអន្ទាក់​ទុក​ជាមុន

(កូរ៉េ)៖ បន្ទាប់ពី Seungri បានចូលខ្លួនទៅបំភ្លឺនៅស្ថានីយ៍ប៉ូលីសនាពេលថ្មីៗនេះ ស្រាប់តែពេលនេះមេធាវី របស់លោកបាន និយាយថា កូនក្តីរបស់ខ្លួនត្រូវបានគេបោកបញ្ឆោតហើយការចោទប្រកាន់ពាក់ព័ន្ធនឹងការ ផ្តល់សេវាផ្លូវភេទដល់ដៃគូ ជំនួញនោះគ្រាន់តែជាអន្ទាក់មួយដែលត្រូវបានគេរៀបចំទុករួចទៅហើយ។

តាមរយៈ Chat មួយបង្ហាញថា Seungri រងការចោទប្រកាន់ពីបទផ្តល់សេវាផ្លូវភេទដល់ដៃគូជំនួញរបស់ខ្លួន កាលពីឆ្នាំ២០១៤ ដោយនៅក្នុងការជជែក Seungri បានដាក់ឈ្មោះ តម្លៃនិងបុគ្គលិកលក្ខណៈរបស់ក្មេងស្រីៗ ដែលមានតាមលំដាប់លេខថែមទាំងបានផ្តល់រូបថតតាមការ ស្នើសុំទៀតផង។ មេធាវីរបស់ Seungri លើកឡើង ថា សារដែលសមាជិក BIGBANG រូបនេះបានផ្ញើនៅពេលនោះ គឺជាលទ្ធផលនៃសំណួរព្យាបាទដែលចោទ សួរដោយ “CEO A”។

CEO A បានក្បត់ Seungri លួចយកទឹកប្រាក់ពីរ ប៊ីលានវ៉ុន (ស្មើនឹង ១.៧៥៦.៣១៩ដុល្លារ) ហើយត្រូវចាប់បាន ទើបបង្កើតរឿងព្យាបាទមកលើកូនក្តីរបស់លោក។

ទាក់ទងនឹងក្មេងស្រីៗដែល Seungri បញ្ជូនទៅ មេធាវីបានអះអាងថា គេបានប្រើរូបថតស្រីៗនៅក្នុងប្រព័ន្ធ អ៊ីនធឺណិត ប៉ុណ្ណោះដោយសង្ឃឹមថានឹងទទួលបានប្រាក់របស់ខ្លួនត្រឡប់មកវិញហើយបញ្ជាក់ថា រឿងនេះ មិនបានកើតឡើងទេ៕

You might also like More from author