Mamamoo បាន​ត្រឡប់​មកវិញ​ហើយ​ជាមួយ​នឹង​អាល់ប៊ុម​ថ្មីដ៏​អស្ចារ្យ​ក្នុង​ឆ្នាំ​នេះ

(កូរ៉េ)៖ សមាជិកនៃក្រុមតារាស្រីដ៏ស្រស់ស្អាត Mamamoo បានចេញសម្តែងឡើងវិញហើយនៅក្នុងការប្រគំ តន្ត្រីមួយនាទីក្រុង សេអ៊ូលកាលពីថ្ងៃទី១៤ ខែមីនា ដើម្បីផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មីរបស់ពួកគេដែលមាន ចំណងជើងថា “White Wind” ។

អាល់ប៊ុមថ្មីនេះគឺជាផ្នែកចុងក្រោយនៃគម្រោង “Four Seasons Four Colors” ដែលបានចាប់ផ្តើមកាលពី ឆ្នាំមុន។ Wind White” ជាមីនីអាល់ប៊ុមដែលមានចម្រៀងចំនួន ៧បទហើយនៅក្នុងឈុតឆាកសម្តែងនៃបទចម្រៀង នីមួយៗរំលេចទៅដោយផ្ទាំងរូបភាពចម្រុះពណ៌ដ៏ស្រស់ស្អាត ជាពិសេសជាមួយនឹងអាល់ប៊ុមចុងក្រោយនៃ គម្រោង នៅក្នុងឆ្នាំនេះប្រៀបបីដូចផ្គូផ្គងទៅនឹងរដូវទាំង៤ និងពណ៌ចំនួន៤ ដែលតំណាងឲ្យសមាជិក Mamamoo ម្នាក់ៗ។

បទចម្រៀងថ្មីរបស់ក្រុម Mamamoo ដឹកនាំថតដោយផលិតករដ៏ល្បីគឺ Kim Do-hoon និងតារា K-Pop Kim Gun-mo រួមទាំងសមាជិក Mamamoo ពីររូបទៀតគឺ Solar និង Wheein ក៏បានជួយនិពន្ធទំនុកច្រៀងជាមួយផលិតករ ផងដែរ៕

You might also like More from author