ស្មានមិន​ដល់មែន! គ្រាន់​តែ​ឮថា D.O មិន​ចាកចេញ ស្រាប់​តែភាគ​ហ៊ុន​របស់ SM Entertainment ហក់​ខ្ពស់​ឡើង​វិញ

(កូរ៉េ)៖ SM Entertainment បដិសេធពាក្យចចាមអារ៉ាមដែលធ្វើឲ្យភាគហ៊ុនកើនឡើង។ កាលពីថ្ងៃទី១៣ ខែមីនា របាយការណ៍ បានបញ្ជាក់ថា D.O នឹងចាកចេញពី SM Entertainment និងក្រុម EXO ដើម្បីបន្តអាជីពសម្ដែង របស់ខ្លួន។

ទោះជាយ៉ាងណា SM Entertainment បានប្រតិកម្មភ្លាមៗ និងបានធ្វើការបដិសេធពាក្យចចាមអារ៉ាមនេះដោយ បញ្ជាក់ ថាពេលវេលានៅមានច្រើនទៀតមុនពេលដែលកិច្ចសន្យារបស់សមាជិក EXO ផុតកំណត់ ហើយ កិច្ចសន្យារបស់ D.O ជាមួយភ្នាក់ងារនឹងផុតកំណត់ត្រឹមឆ្នាំ២០២២។

ពិតជាគួរឲ្យភ្ញាក់ផ្អើលដែរទេថាបញ្ហានេះបានជះឥទ្ធិពលដល់ភាគហ៊ុន របស់ក្រុមហ៊ុន SM Entertainment យ៉ាងខ្លាំងព្រោះនៅពេលដែលពាក្យចចាមអារ៉ាមបានចាប់ផ្តើមផ្សព្វផ្សាយថា D.O ចាកចេញពីភ្នាក់ងារធ្វើឲ្យភាគ ហ៊ុនធ្លាក់ចុះ ប៉ុន្តែបន្ទាប់ពី SM បានបដិសេធរឿងនេះភ្លាម ស្រាប់តែភាគហ៊ុនបានហក់ ឡើងខ្ពស់ដូចមុនវិញ (គ្រាន់តែខ្ពស់ជាងបន្តិច) ហើយវាបានកើតឡើងក្នុងរយៈពេលមិនដល់កន្លះម៉ោងផង។

ពិតណាស់ យើងគ្រប់គ្នាប្រាកដជាដឹងច្បាស់ថា D.O ពិតជាមានឥទ្ធិពលយ៉ាងណានៅក្នុង SM៕

You might also like More from author