នុះ! មាន​រឿង​អី ដល់​ថ្នាក់​ធ្វើឱ្យ​តារា​ស្រីស្រស់ Airr Patrarin រត់​ទៅ​កោរ​សក់ បួសជា​ដូនជី!

(ថៃ)៖ កញ្ញា Airr Patrarin ត្រូវបានទស្សនិកជនជាច្រើនគាំទ្រនាង និងទទួលស្គាល់ថា នាងគឺជាតារាសម្តែង ស្រីដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាតមួយដួង ក្នុងចំណោមតារាថៃរូបស្រស់ផ្សេងទៀត។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ មួយរយៈចុងក្រោយនេះ តារាស្រីញញឹមស្រស់ Airr Patrarin ហាក់ស្ងាត់ ឈឹងតែម្តង ពីវិស័យសិល្បៈ ដោយត្រូវបានគេសង្ស័យថា ដោយសារមានបញ្ហាសុខភាព តែយ៉ាងណាថ្មីៗនេះ មហាជនស្រាប់តែភ្ញាក់ផ្អើលជាថ្មី ដោយនាងបានសម្រេចចិត្តកោរសក់ បួសជាដូនជី ដោយមិនបានប្រាប់ ពីមូលហេតុ។

បើគេនៅចាំមិនភ្លេច កញ្ញា Airr Patrarin បានរៀបការកាលពីឆ្នាំ២០១៤ ហើយដោយសារតែបញ្ហាសុខភាព បានធ្វើឲ្យនាងមិនអាចមានកូន មកដល់សព្វថ្ងៃនេះ។ តែយ៉ាងណាមិញ គេសង្កេតឃើញថា ជីវិតគ្រួសាររបស់ នាង នៅតែមានសេចក្តីសុខ និងសុភមង្គល ក្រោមការថ្នក់ថ្នម យល់ចិត្តថ្លើមគ្នាជាមួយស្វាមី។ ផ្ទុយទៅវិញ សម្រាប់ការកោរសក់បួសជាដូនជី ដែលបង្ករឱ្យមានការចាប់អារម្មណ៍ពេញបណ្តាញសង្គមនេះនៅមិនទាន់ដឹង នូវមូលហេតុនោះទេ ហើយរឹងតែមិនដឹងទៀត ថានាងសឹកវិញនៅពេលណា ឬបួសរហូត។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងបានជូនពរឲ្យតារាស្រីរូបនេះ ក្រោយពេល ដែលបួសហើយ និងទទួលបានរឿងល្អៗជាច្រើន និងពិសេសនោះ គឺទទួលបានអ្វីនាងប្រាថ្នា៕

You might also like More from author