តារា​សម្ដែង លីឡា វីន ផ្ទុះ​គំនុំ នាំ​បក្ខពួក​ទៅ​វាយ​បង​ប្រុស បេននី យ៉ាំង បែក​ក្បាល​ហូរ​ឈាម ទាំង​យប់! (Video Inside)

(ភ្នំពេញ)៖ បើគេនៅចាំមិនភ្លេច តារាសម្ដែងស្រីសិចស៊ីពីរដួង បានក្លាយជាគូរបដិបក្ស និងមានជម្លោះពាក្យសំដីហែកហួរគ្នា ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមយ៉ាងរ៉ាំរ៉ៃមកហើយ ក្នុងនោះគឺ តារាសម្តែងស្រី កញ្ញា លីឡា វីន និងកញ្ញា បេននី យ៉ាំង។ ជាថ្មីម្តងទៀតក្រោយស្ងប់ស្ងាត់ជម្លោះមួយរយៈ កាលពីយប់មិញនេះ ស្រាប់តែមានហេតុការមួយកើតឡើង ដោយបងប្រុសរបស់ បេននី យ៉ាំង ត្រូវបានបុរសម្នាក់ ដែលគេអះអាងថាជាបក្ខពួករបស់ លីឡា វីន វាយឲ្យបែកក្បាលហូរឈាមផ្អើលពេញហាងអាហារចិនមួយកន្លែង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៨យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចហាងអាហារចិនមួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យក្រុងភ្នំពេញ។ មិនបង្អង់យូរឡើយ តារាស្រីដើមទ្រូងមូលក្បំ និយមសម្ញែងភាពសិចស៊ីលើបណ្តាញសង្គម កញ្ញា បេននី យ៉ាំង ស្រាប់តែហៅអ្នកកាសែតទៅភ្លាមៗ ដើម្បីប្រកាសប្រាប់សាធាណៈជន ថាបងប្រុសនាងត្រូវបានក្រុមរបស់ លីឡា វិន វាយឱ្យឲ្យបែកក្បាល។

បើតាមការឱ្យដឹង បុរសរងគ្រោះឈ្មោះ ប្រាក់ ហាវ មានអាយុ៣១ឆ្នាំ មុខរបរជាបុគ្គលិក ក្រុមហ៊ុនឯកជនមួយកន្លែង និងមានទីលំនៅស្ថិតនៅផ្ទះលេខ៩A ផ្លូវ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

ពាក់ព័ន្ធរឿងនេះ កញ្ញា បេននី យាំង បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបងប្រុសរបស់នាង កំពុងតែអង្គុយញាំអីនៅក្នុងហាងអាហារចិនមួយកន្លែង ហើយសុខៗ ស្រាប់តែលេចមុខតារាសម្ដែងកញ្ញា លីឡា វីន មានគ្នីគ្នាចំនួនពីរនាក់ បានដើរកាន់មួកសុវត្ថិភាព និងកៅអីមកវាយទៅលើបងប្រុសរបស់ខ្លួនចំក្បាលប ណ្ដាលឲ្យបែកហូរឈាមបង្កឲ្យមានការភ្ញាក់ផ្អើលពេញហាងតែម្ដង។ បន្ទាប់ពីបង្កហិង្សារួច កញ្ញា លីឡាវីន និងគ្នីគ្នាបាននាំគ្នាឡើងជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុជន រងគ្រោះបានធ្វើការដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ ដើម្បីឲ្យភាគីបង្កចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់៕

You might also like More from author