កញ្ញា ជាតិ សច្ចៈកា ដែល​វិវត្តន៍​ខ្លួនពី​នាដការី​របាំបុរាណ ទៅ​តារា​ចម្រៀង នឹង​ចូលខ្លួន​មកបង្ហាញ​ពីឧបសគ្គ និងរឿង​រ៉ាវពី​ក្រោយ​ខ្នងនានា ក្នុង​កមុ្មវិធី «អាថ៌​កំបាំង​ក្រៅឆាក​របស់​តារា» នៅថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ! (Video Inside)

(ភ្នំពេញ)៖ កញ្ញា ជាតិ សច្ចៈកា គឺជាតារាស្រីពន្លកថ្មីមួយដួង ដែលបច្ចុប្បន្នមានការគាំទ្រច្រើនគួរសមពីសំណាក់ ទស្សនិកជន តាមរយៈការសម្តែង និងការបង្ហើរសំនៀងយ៉ាងពិរោះ ក្នុងបទប្រពៃណី និងបទសម័យគ្រប់ប្រភេទ។ តារាស្រីរូបនេះ ក៏ត្រូវបានគេដឹងថា បានវិវត្តន៍ពីនាដការីរបាំបុរាណ ទៅជាតារាចម្រៀង ដែលបានចាប់ដៃគូជា មួយនឹងតារាប្រុសលោក វង្ស ថាណាន់ យ៉ាងស័ក្តសម។ យ៉ាងណាមិញ រាល់ឧបសគ្គនានា និងរឿងរ៉ាវនៅពី ក្រោយខ្នងតារាស្រីរូបនេះ យ៉ាងណានោះ កញ្ញា នឹងមកបង្ហាញតាមរយៈ ក្នុងកមុ្មវិធី «អាថ៌កំបាំងក្រៅឆាករបស់ តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីឱ្យទស្សនិកជនបានជ្រាប់កាន់តែច្បាស់។

ជាការកត់សម្គាល់ ពីមួយថ្ងៃទីមួយថ្ងៃ ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ កាន់តែមាន និងត្រូវបានទស្សនិជន ស្គាល់កាន់តែច្រើនឡើងៗ តាមរយៈការរំលេចវត្តមានក្នុងកម្មវិធីកំសាន្តតូចធំនានា ជាពិសេសនោះ គឺការបង្ហើរ សំនៀងយ៉ាងមានទឹកដម ពិរោះរណ្តំក្នុងចង្វាក់ប្រពៃណីខ្មែរតែម្តង។ ទន្ទឹមគ្នានេះ ក៏មានទស្សនិកជនមួយចំនួន ក៏មានមន្ទិលថា តើបានពុះពារនូវឧបសគ្គ និងមានមហិច្ឆិតាអ្វីខ្លះ ក្នុងវិស័យសិល្បៈមួយនេះ ខណៈកន្លងទៅត្រឹម តែជានាដការីរបាំបុរាណប៉ុណ្ណោះ ក៏វិវត្តន៍ខ្លួន មានអាជីពកាន់តែច្រើន ក្នុងការងារសិល្បៈ។

ពាក់ព័ន្ធនឹងការពុះពារក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន រឿងរ៉ាវស្នេហា ដែលទស្សនិកជន ចង់ដឹង កញ្ញា ជាតិ សច្ចៈកា នាងនឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនដឹងកាន់តែច្បាស់ តាមរយៈបទ សម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយ ឡើងវិញ នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕

You might also like More from author