ស្រីស្អាត ធា រ៉ានី មាន ៤បទ ស្វាគមន៍​ឱកាស​ចូលឆ្នាំ​ថ្មី ក្រោយ​បទ «អូនដឹង» ល្បីខ្លាំង រហូត​មាន​អ្នក​ទស្សនា​ជាង​៥លានដង! (Video Inside)

(ភ្នំពេញ)៖ តារាចម្រៀងស្រី កញ្ញា ធា រ៉ានី ដែលត្រូវបានប្រិយមិត្តទស្សនិកជនជាច្រើន តាមរយៈបទចម្រៀង មួយបទ មានចំណងជើងថា «អូនដឹង» ខណៈដែលបទចម្រៀងបែបមនោសញ្ចេតនាមួយបទនេះ គ្រាន់តែចេញ Audio គឺមានអ្នកចូលទស្សនា រហូតទៅដល់ជាង៥លានដងឯណោះ ។ យ៉ាងណាមិញ ដោយសារតែសន្ទុះ នៃការគាំទ្រ ពីសំណាក់ទស្សនិកជន ហាក់មានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ ស្រាប់តែពេលនេះ តារាចម្រៀង សំនៀងស្រទន់ផ្អែម មានទឹកដមរូបនេះ បានចេញនូវបទចម្រៀង៤បទបន្ថែមទៀត ដើម្បីអបអរទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ដែលនឹងខិតចូលមកដល់ នាពេលខាងមុខនេះ ខណៈចម្រៀងទាំង៤បទនេះ គឺរួមមានចង្វាក់ ប្រពៃណីជាតិខ្មែរ ថែមទៀតផង។

បទចម្រៀង ៤បទ របស់តារាចម្រៀងស្រីពន្លកថ្មី ប្រចាំក្នុងផលិតកម្មហ្គោល ត្រូវបានគេដឹងថា មានដូចជាបទ «ក្រមុំស្រុកស្រែ», «គន់មើលផ្កាយ», «កម្ពុជាសួស្ដី» និងបទ «គេចាក់បទអីរាំបទហ្នឹង» ដែលនាងត្រៀមធ្វើ ឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ក៏ដូចជារាំលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

តារាចម្រៀងវ័យក្មេង មានដើមកំណើតនៅខេត្តស្វាយរៀង ធា រ៉ានី បាន ប្រាប់ឲ្យដឹងតាមរយៈសាអេឡិចត្រូនិច ថា ចំពោះបទចម្រៀង គឺនាងចូលចិត្តច្រៀង តែបទមនោសញ្ចេតនា ព្រោះតែសំឡេងនាង ត្រូវនឹងបទសង់ទីម៉ង់ ច្រើនជាង។ តែពេលនេះនាងបានផ្លាស់ប្ដូរ មកច្រៀងបទញាក់ និងរាំទៀតអ៊ីចឹង វាមិនសូវជាងាយស្រួលប៉ុន្មាន ទេសម្រាប់នាង តែជាបទពិសោធន៍ថ្មីមួយ ហើយក្នុងនាមនាងជាតារាចម្រៀង ម្នាក់គឺចង់ច្រៀងឲ្យបានគ្រប់ ទំរង់ទាំងអស់។

ចំពោះបទចម្រៀង ត្រៀមចេញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ កញ្ញា ធា រ៉ានី បានថ្លែងប្រាប់បន្តឲ្យដឹងថា «ខ្ញុំនៅឆ្គងខ្លះៗ ដែរ មិនទាន់ស៊ាំទេ ការលេងក្បាច់រាំអីហ្នឹង ហើយមុនថតបទញាក់ហ្នឹង ខ្ញុំហាត់រាំបានតែកន្លះ ម៉ោង អ៊ីចឹងរាំមិនទាន់រលូនទេ។ យ៉ាងណា ខ្ញុំពេញចិត្តបទចម្រៀង របស់ខ្ញុំទាំង៤បទ ដែលបានចេញសម្រាប់ ចូលឆ្នាំខ្មែរឆ្នាំកុរនេះ ហើយបទដែលពេញចិត្តជាងគេគឺបទ គេចាក់បទអីរាំបទហ្នឹង»

You might also like More from author