Pancake ដណ្ដើម​បាន​ពានរង្វាន់​ដ៏ធំ​ប្រចាំ​ឆ្នាំនៅ​ទឹកដី​អាមេរិក ផ្នែក​តារា​សម្ដែង​ស្រីល្អ​ឥតខ្ចោះ (Video Inside)

(ថៃ)៖ តារាសម្តែងស្រីលេចធ្លោរប្រចាំប្រទេសថៃ គឺកញ្ញា Pancake បានបំបែកកំណត់ត្រាប្រចាំឆ្នាំ ផ្នែកតារា សម្តែងស្រីល្អឥតខ្ចោះ ជាមួយនឹងទេពកោសល្យសិល្បៈយ៉ាងទាក់ទាញ និងពេលនេះបានក្លាយជាតារាស្រីថៃ ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តតារាសម្តែង ដែលបានឈ្នះពាន់រង្វាន់ក្នុងកម្មវិធី «New York Festival World’s Best TV & Films Awards» ២០១៩ នៅទឹកដីអាមេរិក ផ្នែកតារាសម្តែងស្រីល្អឥតខ្ចោះ។

ជាការពិត កាលពីប៉ុន្មានថ្ងៃមុន ទស្សនិកជនសង្កេតឃើញថា តារាស្រី Pancake បានហោះទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រកួតប្រជែកក្នុងកម្មវិធីប្រចាំឆ្នាំមួយ មានឈ្មោះថា «New York Festival World’s Best TV & Films Awards» ដោយត្រូវបានគេដឹងថា មានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗ តំណាងឱ្យប្រទេសនានា លើពិភពលោកយ៉ាងច្រើន មកប្រជែង ដើម្បីដណ្តើមពាន់ក្នុងកម្មវិធីនេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត ជាលិទ្ធផល បានបង្ហាញថា តារាស្រី Pancake បានសម្រេចបំណងប្រាថ្នាហើយ ដោយសារសមត្ថភាពរបស់នាង ដោយ ទទួលបានពានរង្វាន់តារាស្រីល្អឥតខ្ចោះ ជាមួយនឹងការំលេចនូវស្ទិលតែងខ្លួន ក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ ថៃយ៉ាងសមសួនផងដែរ។

បើគេនៅចាំមិនភ្លេច សម្រាប់ Pancake នេះជាឆ្នាំពី២ហើយ ដែលនាងហោះទីអាមេរិក ដើម្បីប្រកួតដណ្ដើម ពានរង្វាន់ដ៏ធំមួយនេះ ខណៈឆ្នាំកន្លងទៅ ដែលជាឆ្នាំទី១ នាងមិនបានទទួលជោគជ័យ ឬទទួលពានរង្វាន់អ្វីនោះ ទេ ប៉ុន្តែដោយសារមានបទពិសោធ និងទេពកោសល្យផងនោះ ទើបក្នុងឆ្នាំនេះនាងទទួលបានលទ្ធផលល្អ ទទួលបាន ពានរង្វាន់តែម្ដង។

តារាស្រី Pancake កាលដែលទទួលបានជោគជ័យហើយនោះ នាងបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង ព្រមទាំងចេញវីដេអូអគុណដល់បណ្តាអ្នកគាំទ្រ ដែលបានលើកទឹកចិត្ត និងគាំទ្រនាងក្នុងការចូលរួម ប្រកួតនៅទឹកដីអាមេរិក។ ដោយឡែកអ្នកគាំទ្រវិញ បានសម្តែងនូវការរំភើបរីករាយជំនួស Pancake និងមាន មោទនភាព ដោយសារតារាប្រចាំប្រទេសសរបស់ខ្លួន បានទៅបង្ហាញវត្តមានលើឆាកអន្តរជាតិ៕

You might also like More from author