ឡូរ៉ាម៉ម និង​តារា​ល្បីៗបង្ហាញ​ខ្លួន​បំបែក​កំណត់ត្រា​រាំវង់ ក្នុង​សង្ក្រាន្ត​នៅ​កូរ៉េ ដើម្បី «គន្ធបុប្ផា»

(ភ្នំពេញ)៖ យោងតាមការបង្ហោះពីសំណាក់ស្ថានភាពទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង តារាចម្រៀង កូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជា ទៅច្រៀងរាំជាមួយពលករខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២០ មេសានេះហើយ អមដោយតារាល្បីៗពីកម្ពុជាប្រមាណជាង១០រូបផ្សេងគ្នា។ សង្ក្រាននៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុនក្រោមការចំណាយរបស់ក្រុមហ៑ុនយក្សឡេងណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗអោយទៅបង្ហាញខ្លួនក្នុងប្រទេសនេះច្រើនលើកមកហើយ។ យ៉ាងណាមិញសង្ក្រាន្តឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍នឹងបើក ព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈដែលកម្មវិធីនេះ ក៏ដើម្បីស្វែងរកមូល និធិជួយដល់មន្ទីរពេទ្យគម្ធបុប្ផានៅកម្ពុជា។

ព័ត៌មានផ្លូវការបានអះអាងថា ស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ និងដៃគូសហការនៅក្នុងឆ្នាំនេះ នឹងធ្វើ សង្ក្រានជូនដល់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងជាទ្រង់ទ្រាយធំណាស់ ដោយយាមគម្រោងនឹងមាន បងប្អូនខ្មែររហូតដល់រាប់មុឺននាក់ចូលរួមរាំលេង ដើម្បីបង្កើតព្រឹត្តិការណ៍េរាំលេងជាប្រវត្តិសាស្ត្រធំមួយនៅក្នុង សង្ក្រាននោះ។ តារាចម្រៀងល្បីល្បាញ កញ្ញា ឡូរ៉ាម៉ម និងតារាជាច្រើនរូបទៀត នឹងត្រូវគេសន្និដ្ឋានថានឹងធ្វើ អោយកក្រើកព្រឹត្តិការណ៍ទាំងមូល ដើម្បីអោយបងប្អូនខ្មែរជាពលករនៅក្នុងប្រទេសកូរ៉េបានសប្បាយរីករាយ។ ហេតុផលដែលសង្ក្រាន្តនៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងនៅងថ្ងៃទី២០ មេសា ក្រោយការ ប្រារព្ធចូលឆ្នាំរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា ក៏ព្រោះតែក្នុងប្រទេសនោះមិនមានការអនុញ្ញាតិ អោយ ឈប់សម្រាកដូចនៅកម្ពុជា ទើបសម្រេចជ្រើសយកថ្ងៃអាទិត្យជាការប្រារព្ធសង្ក្រានធំ ក្នុងទីក្រុងប៑ូសាន ដោយក្រៅតែពីច្រៀងរាំ ក៍មានការលេងល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរសម្ដែងជូនបងប្អូនទស្សនាផងដែរ។

តារាចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន កញ្ញា ឡូរ៉ាម៉ម លោក ខេម កញ្ញា បាន មុន្នីលក្ខណ៍ កញ្ញាយូរី លោក Bmo លោកប៉ែន ចំរ៉ុង និងតារាល្បីៗចាស់ក្មេងជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះត្រូវ បានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជា ច្រើនទៀត។ សង្ក្រាន្តនេះគម្រោងនឹងប្រមូលមូលនិធិ ជូនដល់គន្ធបុប្ផា ដោយមានការរំពឹងថា នឹងកក្រើកមិន ចាញ់កាលលោក ព្រាប សុវត្ថិទៅបង្ហាញខ្លួនកាលពីឆ្នាំមុនឡើយ៕

You might also like More from author