កញ្ញា ជាតិ សច្ចៈកា បាន​បង្ហាញពីការ​វិវត្តន៍​ខ្លួន ពីនាដការី​របាំ​បុរាណ ទៅ​​ជាតារា​ចម្រៀង! (Video Inside)

(ភ្នំពេញ)៖ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា ជាតិ សច្ចៈកា ដែលបច្ចុប្បន្ន គឺជាតារាចម្រៀងស្រីដ៏ល្បីមួយដួង បានបង្ហាញដល់ទស្សនិកជនជាច្រើន ពាក់ព័ន្ធនឹងរឿងរ៉ាវ ជីវិតផ្ទាល់ខ្លួនរបស់នាង ទាំងការចូលខ្លួនមកក្នុងវិស័យសិល្បៈ និងរឿងរ៉ាវស្នេហាផ្ទាល់ខ្លួនជាច្រើន។ ក្នុង ចំណោមនោះ នាងបាននិយាយថា ការដែលបានវិវត្តន៍ខ្លួន ពីនាដការីរបាំបុរាណ ទៅជាតារាចម្រៀងដូចបច្ចុប្បន្ន គឺដោយសារតែនាងតាមមិត្តភ័ក្តទៅប្រឡងចម្រៀងក្នុងកម្មវិធីចម្រៀងមួយ តែមិនទទួលបានជយជំនះនោះទេ តែដោយសារទេពកោសល្យ និងសមត្ថភាពច្រៀងនោះ ទើបធ្វើឱ្យនាងមាន ឱកាសធ្វើជាតារាចម្រៀងអាជីពរហូត មកទល់នឹងសព្វថ្ងៃនេះ។

ឆ្លើយតបនឹងការសាកសួររបស់ពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ទាក់ទងនឹងរឿង រ៉ាវនេះ កញ្ញា ជាតិ សច្ចៈកា បានថ្លែងទាំងទឹកមុខញញឹមថា មុននឹងចូលប្រឡូកក្នុងវិស័យចម្រៀងដូចបច្ចុប្បន្ន នាងគឺជានាដការីរបាំបុរាណម្នាក់ ដោយចូលរៀនរាំក្នុងសាលាវិចិត្រសិល្បៈ។ នាងថា កាលណោះ មូលហេតុ ដែលចូលរៀន គឺដោយសារម្តាយនាង ចង់ឱ្យមានភាពទន់ភ្លន់ ស័ក្តសមជានារីខ្មែរ ហើយនាងខ្លួនឯងទៀតសោត ក៏មានដុងការរបាំដែរ ទើបចូលរៀនចេះ រហូតចេះចាំខាងផ្នែករាំរបាំប្រពៃណីខ្មែរតែម្តង។

កញ្ញា ជាតិ សច្ចៈការ បានបន្តថា រហូតមកទល់អាយុ ១៥ឆ្នាំ មិត្តភ័ក្តរបស់បានបានទិញពាក្យឱ្យចូលប្រលង ក្នុងកម្មវិធីចម្រៀងមួយ ហើយក៏ជាប់បានចូលចម្រៀង តែមិនបានទទួលជយលាភីអ្វីក្នុងកម្មវិធីនោះទេ។ ក្រោយពី នោះ ក៏ចេះតែមានក្រុមហ៊ុន និងភោជនីយដ្ឋាននានាទាក់ទងឱ្យនាងទៅច្រៀង ដោយឃើញពីសមត្ថភាពរបស់។ ទាំងនេះជាផ្លូវធ្វើឱ្យនាង អាចឈានជើងចូលវិស័យចម្រៀងពេញលេចតែម្តង ដោយជឿជាក់លើសមត្ថភាពរបស់ ខ្លួនផងនោះ។ តែយ៉ាងណានាងថា ទោះបច្ចុប្បន្នមមាញឹកនឹងការច្រៀងក៏ពិតមែន តែមិនចោលអាជីពជាអ្នក រាំរបាំនោះទេ ពោលគឺនៅតែជាប់យកទាំងពីរ។

យ៉ាងណាមិញ ងាកមករឿង ឯកជនវិញ តារាស្រីរូបនេះ ក៏ត្រូវបានទស្សនិកជនដឹងថា មានកន្លង់ចោមរោមចង់ បាន ជាគូស្នេហ៍មិនតិចអ្នកនោះទេ ព្រោះទាំងសម្រស់ក៏ស្រស់សោភា និងទេពកោសល្យសមត្ថភាព គឺល្អទាក់ចិត្ត បុរសៗជាច្រើនផងដែរ។ សម្រាប់រឿងនេះ កញ្ញា ជាតិ សច្ចៈកា បាននិយាយថា ប្រាកដណាស់បច្ចុប្បន្ននេះ មានបុរសជាច្រើន ស្រឡាញ់នាងចង់បានជាគូស្នេហ៍ ប៉ុន្តែនាងមិនទាន់អើពើនោះទេ ដោយគិតថាខ្លួននៅក្មេង និងមិនទាន់គិតគូររឿងស្នេហា។

ទស្សនិកជន សូមរីករាយទស្សនាវីដេអូខាងក្រោម៖

You might also like More from author