ឡូយ​កប់! ឆ្លៀត​ពេល​ចូលឆ្នាំ​ខ្មែរ ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង បណ្តើរ​គ្នាទៅ​បង្កើន​ភាព​​ផ្អែមល្ហែម​តែពីរនាក់ នៅ​ទឹកដី អង់គ្លេស និង​បារាំង!

(ភ្នំពេញ)៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវបានចាប់ផ្តើមឡើង ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ នោះ អ្នកសិល្បៈភាគច្រើន បាននាំគ្នាទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារពុកម៉ែបងប្អូន និងខ្លះទៀតទៅចូលរួមកម្មវិធីសង្រ្កាន្តតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ងាកមក ប្រធានសមាគមសិល្បករខ្មែរ អ្នកស្រីចន ច័ន្ទលក្ខណា ជាមួយនឹងគូស្នេហ៍ គឺលោក ហេង ឡុង វិញ ហាក់ខុស ប្លែកពីសិល្បករដទៃ ដោយឆ្លៀតពេលសម្រាក់ ក្នុងថ្ងៃចូលឆ្នាំថ្មី ទៅកំសាន្តអារម្មណ៍ និងភ្លក់រស់ជាតិថ្មី នៅទឹកដី អង់គ្លេស និងបារាំង ផ្អែមល្ហែមតែពីរនាក់តែម្តង។

អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទាល់បានថ្លែងប្រាប់តាមរយៈទូរស័ព្ទថា សម្រាប់ឆ្នាំនេះ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ អ្នកនាង បានរៀបចំដំណើរកំសាន្តនៅក្រៅប្រទេស ជាមួយនឹងគូស្នេហ៍ គឺលោក ហេង ឡុង ខណៈការចេញ ទៅនេះ គឺទៅប្រទេសអង់គ្លេង និងបារាំង រយៈពេល១សប្តាហ៍។ ងាកមការងារសិល្បៈវិញ អ្នកនាង បានឱ្យដឹង ដែរថា ក្នុងនាមជាប្រធានសមាគម គឺសម្រាប់កម្មវិធីសិល្បៈខាងសមាគមមិនបានរៀបចំនោះទេ ប៉ុន្តែមានក្រុម ការងារចាត់ចែង អ្នកសិល្បៈ ឱ្យទៅចូលរួមកម្មវិធីសង្រ្កាន្តតាមបណ្តាខេត្តនានាអស់ហើយ ពោលគឺរៀបចំតាំង ពីមុនចូលឆ្នាំមកម្ល៉េះ ដោយត្រៀមសិល្បកររូបណា ត្រូវទៅខេត្តណាជាដើម។

ភ្ជាប់ជាមួយគ្នានេះ តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា មិនភ្លេចឡើយ ក្នុងការផ្តាំផ្ញើរនូវសារជូន ពរដល់ថ្នាក់ដឹកនាំប្រទេស ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយក្នុងនោះ អ្នកនាងបាន ផ្តាំផ្ញើរយ៉ាងដូច្នេះថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ តាងនាមជាប្រធានសមាគមសិល្បករខ្មែរ និងជាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមប្រសិទ្ធពរជ័យជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋនៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត សូមឱ្យមានសុខភាពល្អ អាយុយឺនយូរ។ ជាពិសេស សូមឱ្យ សម្តេចទាំងទ្វេរ នៅគង់ជាម្លប់ដល់កូនចៅ និងដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនខ្លាំងជាងនេះ ទៀត»

បន្ថែមពីនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ក្នុងការដំណើរ តាមដងផ្លូវ ទៅស្រុកកំណើត ឬទៅណាមកណា ត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវមានការយោគយល់អធ្យា ស្រ័យគ្នា និងកុំជិះប្រជែងគ្នាជាដើម ដើម្បីឱ្យមានសុខសុវត្ថិភាពទាំងអស់គ្នា។ អ្វីដែលពិសេស សូមកុំបើកបរ នៅពេលស្រវឹង៕

You might also like More from author