ការដាក់តាំង​ពិព័រណ៌បង្ហាញពីឈុតឆាកមួយចំនួន ដែលមាននៅក្នុងខ្សែភាពយន្តបែបវិទ្យា​សាស្រ្ត រឿង «The Wandering Earth» ត្រូវបាន​ដាក់បង្ហាញ​នៅ Beijing !

(ចិន)៖ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ អ្នកគាំទ្រខ្សែភាពយន្ត នៅទីក្រុង Beijing អាចរីករាយជាមួយនូវការ ដាក់តាំងបង្ហាញ ស្ដីពី ពិព័រណ៍ពិសេសមួយ ដែលជាការបង្ហាញឱ្យឃើញពីការវាយលុក នៃខ្សែភាពយន្តបែបវិទ្យា សាស្រ្តរបស់ចិននៅឆ្នាំនេះគឺ «The Wandering Earth»។ ការគាំទ្រខ្សែភាពយន្តដែលបានដាក់បញ្ចាំង និង ការដាក់តាំងពិព័រណ៌ បង្ហាញពីឈុតឆាក មួយចំនួន នៅពីក្រោយនៃខ្សែភាពយន្តនេះ គឺដើម្បីសាទរដល់ខ្សែភាព យន្តភាគថ្មីរបស់ចិន។ «The Wandering Earth» និយាយ រៀបរាប់ អំពីផែនការ ដ៏មហិមា របស់មនុស្សលោក យើង ជុំវិញការបង្កើតម៉ាស៊ីន ដ៏មានអនុភាពមួយ ដើម្បីរុញផែនដី ឲ្យចេញពីប្រព័ន្ធ ព្រះអាទិត្យ ដែលប្រឈមមុខ នូវហានិភ័យ នៃការរីកធំឡើង យ៉ាងឆាប់រហ័ស របស់ ព្រះអាទិត្យ

សូមជម្រាបថា ក្រុមហ៊ុនបម្រើ សេវាទស្សនាភាពយន្ត តាមអនឡាញ ដ៏ល្បីរបស់អាមេរិក Netflix ក៏បានប្រកាស ឲ្យដឹង ថា ខ្លួនបានទិញយក សិទ្ធិនៃខ្សែភាពយន្ត ខ្នាតធំ បែបវិទ្យាសាស្រ្ត របស់ចិន ដែលមាន ចំណង ជើងថា The Wandering Earth មកបម្រើអតិថិជន ជាផ្លូវការផងដែរ៕

You might also like More from author