បង​ប្អូន​ខ្មែរ​​នៅ​​កូរ៉េ ត្រៀម​រាំ​សប្បាយ​​បំបែក​​ឯតទគ្គកម្ម រាំវង់​ធំ​ជាង​គេ​លើ​ពិភពលោក​ទាំង​អស់គ្នា ខណៈ Idol ជុំ​គ្នា​​អស់​ហើយ!

(កូរ៉េ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីសង្ក្រាន្តសប្បុរសធម៌ឆ្នាំថ្មី ដើម្បីគន្ធបុប្ផា និងបំបែកកំណត់ត្រាប្រចាំឆ្នាំ មានអ្នកចូលរួមរាំចង្វាក់រាំវង់ មានវង់ធំជាងគេ លើពិភពលោក ដែលបានតារាចម្រៀងល្បីក្នុងប្រទេសកម្ពុជាចំនួន១០រូប ដឹកនាំដោយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានទៅដល់ប្រទេសកូរ៉េខាងត្បូងដោយសុវត្ថិភាពហើយ ដូចនេះបងប្អូនខ្មែរអាចចូលរួមរាំកម្សាន្តលេងឲ្យបែកអាចម៍ក្លៀក ដោយសេរីទាំអស់គ្នា។

ក្រុមតារាល្បីៗរបស់ប្រទេសកម្ពុជា ដែលបានទៅចូលរួមនៃការប្រគំតន្ត្រីខ្នាតយក្សខាងលើ ពួកគេបានចេញទៅតាំងតែពីថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៩មកម្ល៉េះ ដោយនៅក្នុងនោះគ្រាន់តែចូលទៅដល់ទឹកដីកូរ៉េភ្លាម ត្រូវបានអ្នករៀបចាំកម្មវិធី និងអ្នកគាំទ្ររបស់ពួកគេទទួលយ៉ាងកក់ក្ដៅបំផុត។

តារាមកពីប្រទេសកម្ពុជា ដែលបានអញ្ជើញទៅចូលរួមមានដូចជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម, លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ, លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo, ពិធីករ កំពូលកូ លោក ប៉ែនចំរ៉ុង និងលោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រីនេះ។ ការប្រគំតន្ត្រីខាងលើ ធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ ដោយមិនការលក់សំបុត្រឡើយ គឺបងប្អូនពលករខ្មែរអាចចូលរួមទស្សនាដោយសេរី។ ទីតាំងនេះធ្វើការប្រគំតន្ត្រីនៅល្ងាចនេះតែម្ដង ទីកន្លែងនៃការប្រគំតន្ត្រីរបស់យើងធ្វើនៅទីក្រុង ប៊ូសាន សួនឧទ្យានសាមណាក់ ក្បែរស្ថានីយរថភ្លើងសាសាង ឬតាមអាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង ៤ល្ងាចដល់ម៉ោង១០យប់។

តាមការរំពឹងទុកព្រឹត្តិការណ៍ខាងលើ និងមានបងប្អូនខ្មែរទៅចូលរួមទស្សនាច្រើនម៉ឺននាក់ ហើយអាចស្វែងរកមូលនិធិបានច្រើន ដើម្បីយកមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត។ ក្រៅពីនោះសកម្មភាពនៃការរាំលេងរបស់បងប្អូន និងបន្សល់នៅវីដេអូ MV ដ៏អស្ចារ្យ ទុកជាអនុស្សាវរីយរបស់ខ្មែរលើទឹកដីកូរ៉េ ដែលមិនធ្លាប់មានថែមទៀតផង៕

You might also like More from author