បើក​សម្ភោធ​ថ្ងៃទី​ដំបូង Avenger Endgame រក​បាន​ជាង​១០៧ លានដុល្លារ នៅ​ប្រទេស​ចិន !

(ចិន)៖ ខ្សែភាពយន្យដ៏ល្បី «Avengers: Endgame» រកចំណូលបាន ១០៧,២ លានដុល្លារសហរដ្ឋអាមេរិក នៅ ថ្ងៃដាក់បញ្ចាំងលើកដំបូង នៅប្រទេសចិន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ គិតនៅត្រឹមម៉ោង៩ យប់ (ម៉ោង ក្នុងតំបន់) រួមទាំងការដាក់បញ្ចាំង Trailer រកបានចំនួន ២៨,២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងទៅ តាម Box Office ប្រទេសចិន។ ចំនួនសរុបដ៏ច្រើនលើសលុប ដែលទើបតែចាក់បញ្ចាំងនៅថ្ងៃទី ១ នេះ បានធ្វើឲ្យ ខ្សែភាពយន្តរបស់ Marvel Studio បំបែកកំណត់ត្រា ក្នុងទីផ្សារប្រទេសចិន អាចយកឈ្នះខ្សែភាពយន្តក្នុងស្រុក «Monster Hunt 2» ដែលអាចរកចំណូលបាន ៨៥ លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ កាលពីឆ្នាំមុន។

កាលពីថ្ងៃពុធ Endgame លក់សំបុត្រអស់ចំនួន ៩៩% នៃចំនួនសំបុត្រសរុប នៅប្រទេសចិន។ គេព្យាករណ៍ថា ក្រុមហ៊ុនដែលផលិតរឿង «Avengers: Endgame» ទទួលបានប្រាក់ចំណូលប្រហែល ២៧០ លានដុល្លារសហរដ្ឋ អាមេរិក ក្នុងរយៈពេល ៥ ថ្ងៃ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនបានបង្ហាញពីការប៉ានស្មានទុកមុន នូវចំនួននៃការ ប៉ាន់ប្រមាណរបស់ពួកគេ ដែលមានចំនួន ៣០០ លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា «Avengers: Endgame» បានបើកពិធីសម្ភោធផ្លូវការរបស់ខ្លួន នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅទីក្រុង ឡូសអែនជេឡេស សហរដ្ឋអាមេរិក ដោយមានការចូលរួមពីតារាសម្ដែង ដែលជាHero ជាច្រើន៕

You might also like More from author