អ្នក​គាំទ្រ​រឿង «Avengers: Endgame» នាំគ្នា​សម្រុក​ទៅ​មើល តាំងពី​ការ​ចាក់​បញ្ចាំង នៅ​ពាក់​កណ្ដាល​អធ្រាត្រ ថ្ងៃដំបូង!

(ចិន)៖ ខ្សែភាពយន្ដរឿង «Avengers: Endgame» របស់ Marvel Studio ដែលត្រូវបានគេប៉ាន់ស្មានថា អាចរក ចំណូលឲ្យរោងកុននៅប្រទេសចិន បានយ៉ាងច្រើនលើសលុបនោះ ត្រូវបានដាក់បញ្ចាំងជាលើកដំបូង កាលពី ថ្ងៃទី ២៤ ខែមេសា ដោយមានអ្នកចូលទស្សនាយ៉ាងច្រើន រហូតលក់សំបុត្របានជាង ១០៧ លានដុល្លារសហ រដ្ឋអាមេរិក។

សម្រាប់អ្នកគាំទ្ររឿង «Avengers: Endgame» នៅចិន ខ្សែភាពយន្តនេះ ត្រូវបានគេចាត់ទុកថា ជារឿងពិសេស ប្រចាំរោងកុន នៅឆ្នាំនេះ។ អ្នកទស្សនា ដែលបានទិញសំបុត្រទុកមុន បានប្រញាប់ប្រញាល់ទៅកាន់រោងភាព យន្ត ដោយបានសម្រុកទៅមើល តាំងពីការដាក់បញ្ចាំង នៅពាក់កណ្ដាលអាធ្រាត្រ ថ្ងៃដំបូង ដើម្បីចង់ដឹងថា តើ Superheroes របស់ពួកគេដែលបានរលាយខ្លួនបាត់ទៅជាភាគល្អិត កាលពីរឿង «Avengers: Infinity War» នឹង អាចរស់រានមានជីវិត មកវិញ នៅវគ្គ Endgame នេះឬយ៉ាងណា ហើយក្រុម Avengers អាចជួយសង្រ្គោះចក្រ វាលនោះ បានឬយ៉ាងណា។

Box office បានដាក់លក់សំបុត្រ សម្រាប់ការដាក់បញ្ចាំង នៅពាក់កណ្ដាលអាធា្រធ ឈានចូលដល់ថ្ងៃទី ២៥ ខែមេសា ដែលជាការដាក់បញ្ចាំងលើកដំបូង នៅក្នុងប្រទេសចិន បានឈានដល់ប្រហែល ជិត ២៧ លានដុល្លារ អាមេរិច ខណៈដែលអ្នកទស្សនាភាពយន្តជាង 3 លាននាក់ បានចូលរួមក្នុងការចាក់បញ្ចាំងជាប្រវត្តិសាស្ត្រ នៅទូទាំងប្រទេស។

ការលក់សំបុត្រមុន សម្រាប់ការបើកសម្ពោធខ្សែភាពយន្តរបស់ Marvel កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានបំបែក កំណត់ត្រា លក់មុនមួយថ្ងៃ ដែលឈានដល់ប្រហែល ២៣២ លានយន់ ឬជិត 35 លានដុល្លារអាមេរិច៕

You might also like More from author