Jung Joon Young ព្រម​ទទួល​នូវ​ការ​ចោទ​ប្រកាន់​ទាំងអស់​មក​លើ​រូបលោក!

(សេអ៊ូល)៖ អតីតតារាចម្រៀង និងសម្តែង Jung Joon Young បានបង្ហាញវត្តមានក្នុងសវនាការមុនការជំនុំជម្រះក្តី កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ហើយបានយល់ព្រមទទួលនូវរាល់ការចោទប្រកាន់ទាំងឡាយលើខ្លួនលោក។

ខណៈពេលដែលចុងចោទមិនត្រូវបានតម្រូវឱ្យចូលសវនាការមុនការជំនុំជម្រះក្តី Jung Joon Young បានរាយការណ៍ទៅកាន់តុលាការសង្កាត់ទីក្រុង Seoul។

នៅពេលដែលសួរ ថាតើលោកយល់ព្រមទទួលនូវរាល់ការចោទប្រកាន់ទាំងឡាយលើរូបលោកឬទេ? អ្នកតំណាងផ្នែកច្បាប់របស់ Jung Joon Young បានបញ្ជាក់ថា លោកព្រមសារភាពរាល់ការចោទប្រកាន់ និងភស្តុតាងដែលបានបញ្ជូនមក។

អ្នកតំណាងផ្នែកច្បាប់របស់លោកក៏បានស្នើសុំនូវការកែប្រែកាលបរិច្ឆេទរបស់កូនក្តីផងដែរ ដូច្នេះ Jung Joon Young ប្រហែលជាត្រូវបានកាត់ទោសទៅលើការចោទប្រកាន់ «ការលួចថតវីដេអូ» និង «ការរំលោភសេពសន្ថវៈ» ទាំងពីរករណីជាមួយគ្នា ដូចគ្នាទៅនឹងអតីតតារាចម្រៀង Choi Jonghoon ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈជាមួយគ្នានេះដែរ ហើយត្រូវបានចាប់ខ្លួនរួច និងការស៊ើបអង្កេតគឺបានបញ្ចប់យ៉ាងឆាប់រហ័ស។

លើសពីនេះទៅទៀត Jung Joon Young មានបំណងចង់ធ្វើការដោះស្រាយជាមួយជនរងគ្រោះទាំងឡាយលើករណី ការលួចថតវីដេអូខុសច្បាប់និងចែកចាយ ហើយលោកក៏បានស្នើសុំធ្វើការណាត់ជួបជាមួយ មេធាវីដែលត្រូវបានតែងតាំងដោយតុលាការសម្រាប់ជនរងគ្រោះ។

សូមរំលឹកថា Jung Joon Young ត្រូវបានចាប់ខ្លួនដោយសារការផ្សព្វផ្សាយ រឿងអាសអាភាសខុសច្បាប់ជាង ១១ដង ទៅក្នុងការជជែកកំសាន្តជាក្រុម ដែលក្នុងនោះរាប់បញ្ចូលរឿងជនល្បីៗជាច្រើន ដូចជារឿងអាស្រូវ Seungri កាលពីឆ្នាំ២០១៥ ជាដើម៕

You might also like More from author