តារា​ចម្រៀង​រ៉េប C-Jamm វិល​ត្រឡប់​ចូល​សិល្បៈ​វិញ​ជា​លើក​ដំបូង ក្រោយ​ប្រព្រឹត្ត​បទ​ល្មើស​ពាក់ព័ន្ធ​គ្រឿង​ញៀន

(កូរ៉េ)៖ ថ្មីៗនេះ តារាចម្រៀងរ៉េប C-Jamm បានបង្ហាញតម្រុយពីការវិលត្រឡប់មកវិញ ដោយការចែករំលែករូប ភាពមួយសន្លឹក នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់លោក។ នៅក្នុងរូបភាពនោះដែរ បានបង្ហាញថា C-Jamm បានអង្គុយនៅលើកៅអីមួយ ដែលបង្ហាញមុខមុនសូវច្បាស់នោះទេ រូបភាពមិនលក្ខណៈព្រៀល ជាមួយនឹងពន្លឺពណ៌ខៀវ ពណ៌ស្វាយ និង ពណ៌ផ្កាឈូក។

ភ្ជាប់ជាមួយនឹងរូបភាពខាងលើមួយសន្លឹក លោក C-Jamm បានដាក់ចំណងជើងថា «៥.១៦» ដែលសំដៅទៅលើ កាលបរិច្ឆេទត្រលប់មកវិញ។ អាល់ប៊ុមបទចម្រៀងទោលរបស់តារារ៉េបរូបនេះ បម្រុងនឹងចេញកាលពីខែសីហា ឆ្នាំ ២០១៧ មានចំណងជើងថា «Know» ប៉ុន្តែនៅខែធ្នូ ឆ្នាំ ២០១៨ គេបានរកឃើញថាតារាប្រុសរូបនេះ មានពាក់ ព័ន្ធជាមួយនឹងករណីប្រើប្រាស់គ្រឿងញៀន។

សូមបញ្ជាក់ថា C-Jamm ធ្លាប់ទទួលស្គាល់ថា លោកធ្លាប់បានមានពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ហើយ ចៅក្រម Lee Jun Chul (លី ជុនចុល) នៃសាលាក្តីស្រុកស៊ូវ៉ុន បានកាត់ទោសដោយចាប់ឃាត់ខ្លួនលោក C-Jamm រយៈពេល ១៨ខែ និង ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ រួមទាំងសេវាសហគមន៍ ៨០ ម៉ោង និងកម្មវិធីអប់រំគ្រឿង ញៀនរយៈពេល ៤០ ម៉ោង។ ដោយផ្អែកលើចម្លើយសារភាពរបស់ម្ចាស់សាមីខ្លួន និងសាក្សី ចៅក្រមបានរក ឃើញថាលោក C-Jamm មានទោស ដោយប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ហើយកាលពីខែកុម្ភៈ ឆ្នាំ ២០១៧ ដល់ខែមេសា ឆ្នាំ ២០១៨ លោក C-Jamm បានស្ថិតក្រោមការស៊ើបអង្កេត ទិញកញ្ឆាចំនួន ១១២ គីឡូក្រាម ក្នុងតម្លៃ ១៤០០០ដុល្លារអាមេរិក៕

You might also like More from author