JOY ក្រុម Red Velvet ភ័យ​ស្លន់​ស្លោរ រហូត​រត់ពួន​នៅ​កៀន​ឆាក ដោយ​សារ​តែ​រន្ធត់​សម្លេង​កាំជ្រួច

(កូរ៉េខាងត្បូង)៖ តារាចម្រៀងស្រី JOY ក្រុម Red Velvet បានធ្វើឲ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី រូបនាង បានរត់ចេញទៅពួននៅកៀនឆាក នៅទល់មុខអ្នកទស្សនាជាច្រើននាក់ ក្រោយពេលដែលរូបនាង បានលឺសម្លេងកាំជ្រួច ដែលគេបានបាញ់ ក្នុងកម្មវិធី Iseul Live Festival ឆ្នាំ ២០១៩។

នៅពេលដែលសម្លេងកាំជ្រួច បានពន្លឺឡើង ជាច្រើន JOY បានយកដៃខ្ចប់ត្រចៀក ហើយភ្លាមៗនោះដែរ ដោយសារតែទ្រាំសម្លេងកាំជ្រួចមិនបាន Joy ក៏បានរត់ចេញទៅអង្គុយពួន នៅកៀនឆាកភ្លាមៗ ដោយយកដៃ ខ្ទប់ត្រចៀក ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយមានក្តីបារម្ភជាខ្លាំងចំពោះនាង។

ក្រោយការសម្ដែងចប់ JOY បានបង្ហោះសារសុំទោស ទៅកាន់អ្នកគាំទ្រ ដោយអះអាងថា «ខ្ញុំភ័យខ្លាចចំពោះ កាំជ្រួច បន្ទាប់ពីបានឃើញកាំជ្រួចមួយផ្ទុះនៅចំពីមុខខ្ញុំ កាលពីអតីតកាល ហើយជារឿងនឹកស្មានមិនដល់។ នៅពេលសម្ដែង ខ្ញុំបានលឺសំលេងកាំជ្រួច ផ្ទុះខ្លាំងលឺក្នុងកាសត្រចៀក ហើយខ្ញុំបានចេញពីឆាក នៅវគ្គបញ្ចប់ នៃសម្ដែងរបស់ខ្ញុំ ដោយមិននិយាយពាក្យលា ទៅកាន់អ្នកគ្រប់គ្នា.. ឥឡូវខ្ញុំបានធូរខ្លះហើយ! ខ្ញុំពិតជាសុំទោស ខ្លាំងណាស់ ដែលធ្វើឲ្យអ្នកទាំងអស់គ្នា ព្រួយបារម្ភ.. ខ្ញុំចង់ធ្វើឲ្យបានល្អ រាល់ការសម្ដែងទាំងអស់ ហើយរឹតតែ មិនចូលចិត្តខ្លួនឯង នៅពេលដែលខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបាន ដោយមិនបានគិតទុកជាមុន.. ខ្ញុំនឹងបង្រៀន ខ្លួនឯងឲ្យរឹងមាំជាងនេះទៀត ហើយខិតខំប្រឈមមុខនឹងបញ្ហាលំបាក ដូច្នេះវាមិនអាចកើតឡើងម្ដងទៀតទេ នាពេលខាងមុខ ខ្ញុំពិតជាសុំទោស»

យ៉ាងណាមិញ អ្នកគាំទ្រ ក៏មានអារម្មណ៍ធូរស្រាល ក្រោយJOY ចេញមុខបកស្រាយអំពីស្ថានភាពរបស់នាង ហើយនេះគឺជាលើកទី១ ហើយដែរតារាស្រីរូបនេះ មានអារម្មណ៍ភ័យស្លន់ស្លោរ បែបនេះ៕

You might also like More from author