ទីបំផុត Taecyeon សមាជិកក្រុម 2PM បាន​ត្រឡប់​មកវិញ​ជួប​អ្នកគាំទ្រ​វិញ​ហើយ ក្រោយ​បញ្ចប់​កាតព្វកិច្ច​កងទ័ព​រយៈពេល២០ ខែ

(កូរ៉េ)៖ នៅរសៀលថ្ងៃទី ១៦ ខែឧសភា នេះ Taecyeon សមាជិកក្រុម 2PM នឹងត្រូវបង្ហាញនៅមុខអ្នកគាំទ្រ និង នៅក្នុងសន្និសិទ្ធសារព័ត៌មាន ក្រោយពេលដែលលោក បានបញ្ចប់កាតព្វកិច្ចបម្រើកងទ័ព ជាផ្លូវការ រយៈពេល ២០ ខែ។

អ្នកគាំទ្ររាប់លាននាក់ នៅលើជុំវិញពិភពលោក បានរីករាយជាមួយនឹងដំណឹងមួយនេះ ដោយពួកគេបានបង្ហោះ រូប ដើម្បីទទួលស្វាគន៍ Taecyeon នៅថ្ងៃដែលតារាប្រុសរូបនេះ បានបញ្ចប់កាតព្វកិច្ចរបស់ខ្លួន។ ហើយអ្នកគាំទ្រ ជាច្រើន បានមកជួបជុំគ្នានៅក្នុងខេត្ត Gyeonggi ដើម្បីធ្វើការអបអរចំពោះ Taecyeon ផងដែរ។ Taecyeon ត្រូវ បានគេឲ្យហៅឈ្មោះថា «Captain Korea» នៅអំឡុងពេលបំពេញការងារយោធា ។

Taecyeon បាននិយាយថា លោកពិតជាចង់ជួបជុំសមាជិកក្រុម2PM ណាស់ ប៉ុន្តែសមាជិក ពីរនាក់ទៀត កំពុង ជាប់បម្រើនៅក្នុងជួរកងទ័ព នៅុឡើយ។ លោកបានរៀបចំផែនការជួប Nichkhun នៅពេលក្រោយ ហើយ Chansung ក៏មកជួបលោកក្នុងពេលឆាប់ៗនេះ ផងដែរ។ សមាជិករបស់លោក បានមកជួប និង សួរសុខទុក្ខ លោកគ្រប់ពេល។ លើកលែងតែ Junho ដោយសារតែគាត់រវល់ខ្លាំង ជាមួយការថតរឿង។ លោកចង់ឃើញជួប សមាជិកទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចង់បង្ហាញដល់អ្នករាល់គ្នានូវរូបភាពដ៏ល្អជាមួយ សមាជិករបស់លោក ដែលលោកបានថតរូបជាមួយ៕

You might also like More from author