ធៀបការ​កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា កំពុង​ចូល​រោងការ​ថ្ងៃនេះ រចនា​​ដោយ​​ស្នាដៃ​​កូនខ្មែរ! (Video inside)

(ភ្នំពេញ)៖ ក្នុងឱកាសមង្គលការ របស់កំពូលតារាចម្រៀងដ៏ល្បីប្រចំាផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា និងអនាគតស្វាមីនោះ ឃើញមានការបញ្ចេញ និងចែកចាយរូបភាពធៀបការ ជាច្រើនសន្លឹករបស់កញ្ញា ដែលកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លំាង ពីសំណាក់អ្នកគាំទ្រ ព្រោះមើលទៅសាមញ្ញ ប៉ុន្តែទាក់ទាញ និងថ្លៃថ្នូរ មិនសរសើរមិនបាន។

លោកស្រី ប្រាក់ សុជាតា នាយិកាក្រុមហ៊ុន អឹមភី (MP) ដែលជាអ្នកផលិតធៀបអាពាហ៍ពិពាហ៍ របស់ កញ្ញា ឱក សុគន្ធកញ្ញា បានឲ្យដឹងថា «ធៀបការរបស់ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានផលិត និងរចនាដោយស្នាដៃកូនខ្មែរ ដែលមានពណ៌ទឹកមាសផុសភ្លឺស្អាត តាមបច្ចេកទេស 3D ហើយការរចនាមួយនេះ កំពុងពេញនិយមខ្លំាង ក្នុងឆ្នំា២០១៩ នេះតែម្តង»

នាយិកាក្រុមហ៊ុនរូបនេះ បានបន្ថែមទៀតថា «ភាពទាក់ទាញខ្លាំងបំផុត គឺការរចនាផ្ទៃផ្នែកខាងមុខនៃធៀប ដោយសារតែការផ្តិតនូវរូបភាពដ៏ស្រស់ស្អាត របស់អនាគតគូស្វាមីភរិយា ក្នុងឈុតបុរាណខ្មែរនៅលើទឹកដីអង្គរ ដែលមានពណ៌បែបធម្មជាតិ ភ្លឺច្បាស់ និងមើលទៅស្រស់ស្អាតត្រជាក់ភ្នែក ហាក់ដូចជារូបភាពផុសឡើង ហើយមានភាពរស់រវើកទៀតផង»

ជាក់ស្តែងតាមរយៈភាពទាក់ទាញ នៃការរចនាធៀបអាពាហ៍ពិពាហ៍របស់ កញ្ញា ឱក សុគន្ធកញ្ញា ធ្វើឲ្យការកើនឡើងនូវការកុម្ម៉ង់ផលិតធៀបអាពាហ៍ពិពាហ៍ ក៏ដូចជាធៀបកម្មវិធីផ្សេងៗទៀត ជាបន្តបន្ទាប់ពីសំណាក់អតិថិជនទូទាំងប្រទេស ជាមោទនភាពមួយរបស់ក្រុមហ៊ុនផលិតធៀបខ្មែរ ម៉ាក អឹមភី (MP) ដែលមានរូបសញ្ញាម្កុជពេជ្រជាសម្គាល់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតធៀប អឹមភី (MP) ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយសហគ្រិនកូនខ្មែរ ហើយបច្ចុប្បន្ន កំពុងតែផលិតធៀប ម៉ាក អឹមភី (MP) ដែលលក់ដាច់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សំខាន់ៗចំនួន៤ គឺគុណភាពល្អ ភាពទាក់ទាញនៃការរចនា តម្លៃប្រកួតប្រជែង និងសេវាកម្មល្អ៕

You might also like More from author