អ្នក​សម្ដែង​រាប់ម៉ឺន​នាក់ មកពី​៤៧​ប្រទេស បាន​ចូលរួម​បង្ហាញ​វប្បធម៌ នៅ​លើ​វេទិកា​អរិយធម៌​អាស៊ី ពោរពេញ​ទៅ​ដោយ​ភាព​ជឿ​ជាក់

(ចិន)៖ សន្និសិទលើកទី ១ ស្ដីពីការពិភាក្សានៃអរិយធម៌អាស៊ី ត្រូវបានធ្វើឡើងនៅឯពហុកីឡាដ្ឋាន Bird’s Nest Stadium នៃប្រទេសចិនកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ។ វេទិកាអរិយធម៌អាស៊ីនេះ មានការ ចូលរួមសម្ដែងពីមនុស្សជាង ៣០ ០០០នាក់មកពី ៤៧ ប្រទេស ដែលត្រូវចូលរួមសម្ដែងនៅក្នុងកម្មវិធី ចំនួន ១៥ ទម្រង់ផ្សេងៗគ្នា។ ការរៀបចំនូវផ្ទាំងទស្សនិយភាពមួយនេះ ត្រូវបានគេដឹងថាបានចំណាយទឹកប្រាក់ច្រើនសន្ធឹក សន្ធាប់ ដើម្បីឲ្យកម្មវិធីមួយនេះ កាន់តែមានភាពទាក់ទាញចិត្ត និង ទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំង បន្ថែមទៀត។

អ្នកតំណាងមកពីប្រទេសចំនួន ៤៧ ដែលបានចូលរួមជាមួយ CDAC បានសម្ដែងនៅលើឆាក ដែលចាប់ដៃគ្នាជា ក្រុម ដោយដៃមានកាន់ទង់ជាតិតំណាងប្រទេសរបស់ពួកគេ ពោរពេញទៅដោយភាពជឿជាក់ និង មានទំនុកចិត្ត ដើម្បីបង្ហាញនៅលើឆាកអន្ដរជាតិមួយនេះ។ តាមរយៈវីដេអូនេះ គេសម្គាល់ឃើញថា ការសម្ដែងលើវេទិកានេះ ក៏មានអ្នកចូលរួមទស្សនាច្រើន ផងដែរ៕

You might also like More from author