មនុស្ស​កកកុញ​ពេញ​ផ្សារ​ទំនើប​អ៊ីអន២ ដោយ​មាន​វត្តមាន ពេជ្រ សោភា និង ចាន់ កញ្ញា ក្នុង​កម្មវិធី «ខ្នរ​អេធីអឹម»

(ភ្នំពេញ)៖ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាអ្នកនាង ពេជ្រ សោភា និងអតីតបេក្ខភាព Top 5 ក្នុងកម្មវិធីប្រកួតប្រជែងចំអិនម្ហូបអាហារលំដាប់អន្តរជាតិ «Master Chef Khmer» ព្រមទាំងតំណាងផលិតផល ដុំស៊ុប និងម្សៅស៊ុបខ្នរជាច្រើនរូបទៀត បានចាប់ដៃគ្នាបង្ហាញស្នាដៃចំអិនម្ហូបក្នុងសប្តាហ៍បន្ដ ជាមួយកម្មវិធី «ខ្នរអេធីអឹម» នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ កម្មវិធីនេះបានទាក់ទាញមហាជន ជាពិសេសស្ត្រីមេផ្ទះឲ្យ មកចូលរួមយ៉ាងកកកុញពេញផ្សារទំនើបតែម្តង។

ជាការកត់សម្គាល់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ តាមរយៈកម្មវិធី «ខ្នរអេធីអឹម» តារាកិត្តិយសទាំងពីររូបនេះ ពេជ្រ សោភា និង ចាន់ កញ្ញា បានរួមគ្នាបញ្ចេញស្នាដៃចំអិនម្ហូប និងផ្តល់ជូនឲ្យមហាជន ដែលចូលរួមបានភ្លក្ស ស្នាដៃអ្នកទាំងពីរផ្ទាល់។ ពិសេសជាងនេះ គឺបានផ្ដល់នូវភាពសប្បាយរីករាយ និងចំណេះដឹងជាច្រើនដល់អ្នក ចូលរួម ទាក់ទងនឹងការចំអិនម្ហូបផ្សេងៗ ជាមួយនឹងម៉ាស៊ីនសេរីទំនើប ដែលហៅថា «ខ្នរអេធីអឹម»។

ខ្នរអេធិអិម «Knorr ATM» គឺជា ម៉ាស៊ីនដ៏អស្ចារ្យមានតែមួយកត់ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែល មានផ្ទុកនូវមុខម្ហូបខ្មែរជាង ១ពាន់មុខ ជាមួយវិធីងាយៗដោយគ្រាន់តែធ្វើការជ្រើសរើសមុខ ម្ហូបមួយណាអ្នក ពេញចិត្ត ឬក៏ជ្រើសរើសប្រភេទសាច់ណាមួយ ជាមួយនឹងបន្លែណាមួយ ឬ ក៏សាច់សុទ្ធជាប្រភេទបន្លែសុទ្ធក៏បាន ឬក៏ពេលវេលាចំអិន១៥នាទី លើសពី ១៥នាទី នឹងលើសពី ៣០នាទី ដើម្បីទទួលបានរូបបន្ដ លោកអ្នកគ្រាន់តែ ស្កេនជារូបភាព ឬព្រីនជាក្រដាសរួចជាស្រេច។

គួរជម្រាប់ថា ម៉ាស៊ីន «ខ្នរអេធីអិម» បានដើរតួនាទីយ៉ាងពិសេស ក្នុងការផ្ដល់នូវភាពងាយស្រួលដល់ស្រ្ដីមេផ្ទះ និងប្រិយមិត្តដែលមានការលំបាកក្នុងការរិះរកមុខម្ហូប ដើម្បីចំអិន ហើយ «ខ្នរអេធីអឹម» នេះទៀតសោតនឹងមាន វត្តមាននៅតាមបណ្ដាញផ្សារទំនើប ដើម្បីបម្រើប្រិយមិត្តគ្រប់គ្នាៗ ក្នុងពេលឆាប់ៗនេះ៕

You might also like More from author