អស់​លទ្ធភាព​ហើយ តារា​សម្ដែង​ភេទ​ទី៣ អ៊ុក ដារ៉េត ដាច់​ចិត្ត​ដង្ហោយ​រក​ជំនួយ ព្យាបាល​ជំងឺ​ម្ដាយ កើត​មហារីក​ពោះវៀន​ធ្ងន់​ធ្ងរ​!

(ភ្នំពេញ)៖ គួរឲ្យអាណិតដល់តារាភេទទី៣ អ៊ុក ដារ៉េត ដែលជាតារាសម្ដែងម្នាក់ មានជីវភាពខ្វះខាតខ្លាំង រកមួយពេល ដើម្បីហូបមួយពេលនោះ ស្រាប់តែពេលនេះ បានដាច់ចិត្តដង្ហោយហៅ រកជំនួយពីសប្បុរសជនជាបន្ទាន់ ដើម្បីយកទៅព្យាបាល ម្ដាយដែលកំពុងតែជំងឺមហារីកពោះវៀនធ្ងន់ធ្ងរ ឈានដល់ដំណាក់កាលចុងក្រោយ។

ជាការពិតណាស់ ពេលនេះម្ដាយ របស់តារាសម្ដែងដែលជាភេទទី៣ អ៊ុក ដារ៉េត មានជំងឺមហារីកពោះវៀន ឈានដល់ ដំណាក់កាលចុងក្រោយ ខណៈក្រុមគ្រូពេទ្យ អស់លទ្ធភាពក្នុងការព្យាបាល ព្រោះដុំមហារីក ដុសពេញពោះវៀន មិនអាចបន្ទោរបង់តាមទ្វារធំបាន ដោយវះពីជំហៀងខ្លួន ដើម្បីអាច បន្ទោរបង់ជំនួសវិញ។ ដោយសារតែ ជីវភាពទីទ័លក្រ ខ្វះលទ្ធភាព ក្នុងការព្យាបាលម្ដាយ ដែលសម្រាកនៅលើកន្ទេល ធ្វើឲ្យតារាសម្ដែង មិនសូវមានប្រជាប្រិយភាព ដាច់ចិត្តលើកដៃ ក៏ដូចជាដង្ហោយហៅ សុំជំនួយពីសប្បុរសជន ដើម្បីព្យាបាលម្ដាយ ឲ្យជាសះស្បើយពីជំងឺ ទោះបីជាក្រុមគ្រូពេទ្យ ថាអស់លទ្ធភាព ក្នុងការព្យាបាលក្ដី។

បើយោងតាមការបញ្ជាក់ របស់លោក ផាត់ តារារដ្ឋ ស្ថានិកគ្រួសារតារាកម្ពុជា បានឲ្យដឹងថា «ខ្ញុំបាទស្ថាបនិកគ្រួសារតារាកម្ពុជា សូមប្រកាសអំពាវនាវរកជំនួយសង្គ្រោះ ភាពទ័លច្រករបស់គាត់ (អ៊ុក ដារ៉េត)។ គាត់ទើបជា អ្នកសិល្បៈដែលក្រពិតប្រាកដ ដែលមិនគួរមើលរំលង ដើម្បីឲ្យគាត់មានលទ្ធភាពទិញអាហារឆ្ងាញ់ៗ និងបានលុយទិញថ្នាំបន្តដង្ហើម ចុងក្រោយរបស់ម្ដាយគាត់ ក្នុងពេលនេះផង»

You might also like More from author