តារា​កំប្លែង វ៉ាន់ នីឡា ទទួល​បាន​កាដូ ផ្ទះវិឡា ពីគូស្នេហ៍ ខណៈជិត​មាន​ដំណឹង​រៀបការ !

(ភ្នំពេញ)៖ តារាកំប្លែងស្រីវ័យក្មេង ជាកូនស្រីរបស់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ ស៊ីធីអិន លោកសុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ គឺកញ្ញា វ៉ាន់ នីឡា ត្រូវបានគេសម្គាល់ឃើញថា នាងនិងគូស្នេហ៍សំណព្វចិត្ត កាន់តែមានភាពផ្អែមល្អែម ឡើង ខណៈថ្មីៗនេះ តារាកំប្លែង កញ្ញា វ៉ាន់ នីឡា ធ្លាយដំណឹងថា ត្រូវបានគូស្នេហ៍របស់ខ្លួន ទិញផ្ទះវីឡាយ៉ាង ស្រស់ស្អាត ជាកាដូសម្រាប់នាង ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអ្នកទាំងពីរក៏ នឹងជិតមានដំណឹងរៀបការផងដែរ។

ជាក់ស្ដែង ថ្មីៗនេះតារាកំប្លែងរូបស្រស់ វ៉ាន់ នីឡា បានបង្ហាញផ្ទះវិឡា យ៉ាងស្រស់ស្អាតមួយ ទើបទទួលបានពី គូស្នេហ៍ ដែលការបង្ហាញផ្ទះថ្មីនេះស្របពេលឮដំណឹងថា នាងត្រៀមនឹងចូលរោងការ នៅក្នុងពេលឆាប់ៗខាង មុខនេះ បន្ទាប់ពីគ្រួសារទាំងសងខាង បានធ្វើការជួបជុំគ្នា កាលពីប៉ុន្មានថ្ងៃមុននេះរួចរាល់។

សម្រាប់កាដូរផ្ទះវីឡា យ៉ាងស្រស់ស្អាតដែលតារាកំប្លែង វ៉ាន់ នីឡា ត្រូវបានគេចាប់អារម្មណ៍ឃើញថា គូស្នេហ៍របស់នាងបានបង្ហាញផ្ទះវីឡាថ្មីនេះ នៅលើគណនីហ្វេសប៊ុករបស់លោក អមជាមួយនឹងសារយ៉ាងខ្លី តែមានអត្ថន័យថា «បំពេញបំណងគាត់ហើយ» ដែលបញ្ជាក់ឲ្យឃើញថា អ្វីដែលកញ្ញា វ៉ាន់ នីឡា ចង់បាន គឺគូស្នេហ៍នាង បានបំពេញបំណងនាងហើយ។

ប្រិយមិត្តទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ បានកោតសរសើរ កញ្ញា វ៉ាន់ នីឡា មិនទាន់រៀបការផង ស្រាប់តែទទួលបានកាដូពីគូស្នេហ៍ទៅហើយ ដោយកន្លងមករូបនាងក៏ធ្លាប់ទទួលបានកាដូរគ្រឿងអលង្ការ ពីអនាគតម្ដាយក្មេករបស់នាង។ ជាមួយគ្នានេះ ទស្សនិកជនក៏បានជូនពរឲ្យចំណងស្នេហ៍របស់នីឡា និងគូស្នេហ៍សំណព្វចិត្តរបស់នាង ស្រឡាញ់គ្នាជារៀងរហូត និងឆាប់មានដំណឹងរៀបការ៕

You might also like More from author