អតីត​តារា​ចម្រៀង​ល្បីឈ្មោះ​ក្នុង​ទសវត្ស ៩០-២០០០ អ្នក​នាង អ៊ុំ ចិន្ដា បាន​រសាត់​ទៅ​ដល់​ទីណា​ហើយ?

(ភ្នំពេញ)៖ ជាការពិតមានតារាចម្រៀង និងតារាសម្តែងល្បីឈ្មោះបោះសំឡេងកាលក្នុងទសវត្ស ៩០-២០០០មិន តិចនាក់នោះទេ បានបាត់វត្តមាន និងបាត់ដំណឹងសូន្យឈឹងពីវិស័យសិល្បៈខណៈមានអ្នកខ្លះសំងំប្រកបរបរ ផ្សេងនៅក្នុងខ្មែរ និងខ្លះទៀតទៅរស់នៅបរទេសយ៉ាងស្រណុកសុខស្រួល។ យ៉ាងណាមិញ ងាកមក អ្នកស្រី អ៊ុំ ចិន្តាក៏ជាតារាចម្រៀងល្បីក្នុងទសវត្ស ៩០-២០០០ ក៏ត្រូវបានទស្សនិកជននិយមគាំទ្រកន្លងទៅចង់ដឹងផងដែរ ថាតើបច្ចុប្បន្នអ្នកនាងទៅដល់ទីណាហើយនោះ។

ពិតណាស់ បើយោងតាមតារាសម្តែង និងជាតារាចម្រៀងជើងចាស់ អ្នកស្រី ស៊ិន ឧត្តមផល្លា បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកស្រី អ៊ុំ ចិន្តា នៅប្រទេសកម្ពុជាយើងទេ ហើយកំពុងប្រកបរបរផ្សេងក្រៅពីសិល្បៈ។ អ្នកស្រី ស៊ិន ឧត្តមផល្លារ ថា អ្នកនាង អ៊ុំ ចិន្ដា បានលាឈប់ពីពិភពសិល្បៈក្នុងឆ្នាំ ២០០៩ ដោយសារអ្នកនាងជាប់រវល់ជាមួយ មុខជំនួញ ក៏ដូចជាក៏កសាងក្រុមគ្រសារ បច្ចុប្បន្ននេះអ្នកនាងមានបុត្រចំនួន០២នាក់ ប្រុសទាំង០២ ហើយក៏កំពុង តែរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្ថែមថា អ្នកស្រី អ៊ុំ ចិន្តា ជាអតីតតារាចម្រៀងល្បីម្នាក់ក្នុងទសវត្ស ៩០-២០០០។ អ្នកនាង «អ៊ុំ ចិន្ដា ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ០៣ ក្នុងកម្មវិធីប្រឡងបទចម្រៀង «ពន្លកយុវវ័យ» ក្នុងស្ថានីយ៍ ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ ផ្នែកបទចម្រៀងជាភាសា អង់គ្លេស បន្ទាប់មកអ្នកនាងតែងតែមានវត្តមានក្នុងកម្មវិធី ប្រគុំតន្ត្រី គ្រប់បណ្ដាស្ថានីយ៍ទូរទស្សន៍ និងតាមបណ្ដាភោជនីយដ្ឋាន និងរង្គសាលជាដើម»

គួរជម្រាបថា អ្នកស្រី អ៊ុំ ចិន្តា ទោះបីជាឃ្លាតឆ្ងាយពីសិល្បៈជាយូរឆ្នាំមកហើយក្តី ប៉ុន្តែរាល់ស្នាដៃចម្រៀងដែល បន្ទុកទុក ត្រូវបានទស្សនិកជនដែលនិយមស្តាប់ស្នាដៃចម្រៀងអ្នកស្រី យកមកស្តាប់ជានិច្ច។ តែយ៉ាងណា បច្ចុប្បន្នអតីតតារាស្រីរូបនេះ កំពុងប្រកបរបស់អ្វីនោះ អ្នកស្រី ស៊ិន ឧត្តមផល្លា មិនបានបញ្ជាក់នោះទេ គ្រាន់តែបង្ហើបថា អ្នកនាងនៅស្រុកខ្មែរ និងកំពុងកសាងគ្រួសារ ប្រកបជំនួញផ្ទាល់ខ្លួន៕

You might also like More from author